ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​កំសត់​តស៊ូ​ចូល​ព្រៃ​កា.ប់​អុស​ចិញ្ចឹម​លោកតា​មាន​ជំងឺ

6 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឹ ៖ បាន​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​នៅ​ក្មេង​ៗ​អត់​កូនចៅ​មិន​មាន​បញ្ហា​ឡើយ

ខេត្ត​កំពង់​ស្ពឹ ៖ បាន​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​នៅ​ក្មេង​ៗ​អត់​កូនចៅ​មិន​មាន​បញ្ហា​ឡើយ តែ​ដល់​វ័យ​ចាស់ជរា​ទើប​ដឹង​ថា​ការ​ដែល​អត់​កូនចៅ​វា​ពិតជា​លំបាក​ណាស់​នេះ​ជាស​ម្តី​របស់​លោកយាយ អួ​ង ស៊ី ជា​ប្រពន្ធ​លោកតា ឃួ​ន ស៊ី ដែល​បាន​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព ។

លោកយាយ អ៊ុ​ង ស៊ី ប្រាប់​ថា​ឆ្នាំ​នេះ​លោកយាយ​អាយុ​៧៣​ឆ្នាំ ហើយ​ចំណែក​ប្តី​របស់​គាត់​ឈ្មោះ ងិ​ន ឃួ​ន អាយុ​៨៣​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រាល់ថ្ងៃ​ប្រកប​របរ​ចូល​ព្រៃ​កាប់​អុស​លក់​យក​ប្រាក់​កំរៃ​ដើម្បី​ចិញ្ចឹមជីវិត​ទុរគត​រហូត​ដល់​ថ្ងៃ​រលត់​សង្ខា​ចាក​លោកិយ​នេះ ។ លោកយាយ​រៀបរាប់​ថា គាត់​បាន​រៀប​ការ​ជាមួយ​ប្តី​របស់​គាត់​នៅ​ឆ្នាំ​១៩៧៤​គឺ​តាំងពី​រៀប​ការ​មក​មិន​ដែល​មាន​កូនចៅ​នឹង​គេ​នោះ​ទេ ។ ទោះជា​បែប​នេះ​ក្តី​គាត់ និង​ប្តី​បាន​តស៊ូ​ជាមួយ​គ្នា​តាំងពី​ដើម​រៀង​មក​ដោយ​ប្រកប​របរ​ធ្វើស្រែ​ហើយ​ប្តី​របស់​គាត់​ឡើងត្នោត​ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ដែរ ។ ប្តី​របស់​គាត់​មិន​ដែល​ចេះ​ជក់បារី ឬ​ផឹកស្រា​រករឿង​ធ្វើ​ឱ្យ​គាត់​លំបាក​ម្តងណា​ឡើយ ។ 

លោកយាយ​បន្ត​ថា នៅ​ឆ្នាំ​២០១៣​គឺ​គាត់​បាន​ជួប​បញ្ហា​មួយ​ដ៏​ធ្ងន់​បន្ទាប់​ពី​ប្តី​របស់​គាត់​ធ្លាក់ខ្លួន​ឈឺ​ជា​ទំងន់​ដោយ​មិន​មាន​មូលហេតុ ពេល​ដែល​ប្តី​ធ្លាក់ខ្លួន​ឈឺ​គាត់​ជា​ប្រពន្ធ​មិន​ព្រងើយកន្តើយ​ទុក​ប្តី​ចោល​នោះ​ឡើយ​គឺ​បាន​យកប្តី​ទៅ​ពិនិត្យ​គ្រប់​មន្ទីរពេទ្យ​ដែល​ល្បី​ថា​ពូកែ​ជា​ច្រើន​កន្លែង សូ​ម្បី​គ្រូខ្មែរ​ដែល​ល្បី​ថា​មាន​មន្តអាគម​ពូកែ​ស័ក្តិ​សិ​ទ្ឋិ​ទោះ​នៅ​ដល់​ក្រហែង​ជើងមេឃ​ណា​ក៏​គាត់​នាំ​ប្តី​ទៅ​ព្យាបាល​ដែរ តែ​ទោះជា​យ៉ាងនេះ​ក្តី​ជំងឺ​ប្តី​របស់​គាត់​ហាក់​មិន​បាន​ធូរស្រាល​ឡើយ ហើយ​ត្រឡប់​មក​វិញ​គឺ​ជំងឺ​កាន់តែ​ធ្ងន់​ទៅ​ៗ​រីឯ​លុយកាក់​ដែល​ខំ​សន្សំ​ពី​មុន​មក​ក៏​អស់​បន្តិច​ម្តង​ៗ​រលីង​ពី​ខ្លួន ។ សព្វ​ថ្ងៃនេះ​គាត់រ​ស់បាន​អាស្រ័យ​ដោយ​ការ​ចូល​ព្រៃ​កាប់​អុស​លក់​ឱ្យ​អ្នក​ភូមិ​ដើម្បី​យក​ប្រាក់​កំរៃ​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​បាន​បងប្អូន​ក្នុងភូមិ​ហុច​បាយ​សម្ល​ម្នាក់​មួយ​ចាន​គ្រាន់​បាន​ហូប​បំបាត់​ការ​ស្រេកឃ្លាន​នៅ​ពេល​ដែល​រក​ប្រាក់​មក​ទិញ​អង្ក និង​ម្ហូប​មិន​បាន ។ និយាយ​ដល់​ត្រឹមនេះ​លោកយាយ​ហាក់​មាន​អារម្មណ៍​ក្តុកក្តួល​បន្តិច​ដោយ​លោកយាយ​លើក​ឡើង​ថា ពេល​ខ្លះ​ក៏​នាំ​តា​ដេក​ទាំង​មិន​មាន​បាយ​ហូប​ក៏​មាន ។

នៅ​ជិ​វិត​ចុង​ក្រោយ​នេះ​លោកយាយ​បាន​សុំ​ក្តី​មេត្តា​ពី​សប្បុរសជន​ដែល​មានចិត្ត​មេត្តា​សូម​ជួយ​ដល់​គាត់ និង​តា​ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក​នេះ​ផង ។ គាត់​មិន​ចង់បាន​អ្វី​ទេ គ្រាន់តែ​ចង់​មាន​របស់របរ​ហូប​ចុក​បាន​ឆ្អែត​គ្រប់គ្រាន់​នៅ​ជីវិត​ចុង​ក្រោយ​មួយ​នេះ​តែ​ប៉ុណ្ណោះ គាត់​មិន​មាន​សេសសល់​អ្វី​ឡើយ សូ​ម្បី​ដី​ផ្ទះ​ក៏​គេ​ឱ្យ​នៅ​ដែរ ។ ចំណែក​ប្រជាពលរដ្ឋ​ក្បែរ​ខាង​បាន​ប្រាប់​អ្នក​ព័ត៌មាន កោះសន្តិភាព ដែរ​ថា​សព្វថ្ងៃ​តា​យាយ​ទាំង​២​ពិតជា​មានការ​លំបាក​ណាស់​រាល់ថ្ងៃរ​ស់បាន​អាស្រ័យ​លើ​អ្នក​ភូមិ​ហុច​បាយ​សម្ល​ព្រឹកល្ងាច តែបើ​ថ្ងៃ​ណា​គេ​ភ្លេច​គាត់​ក៏​អត់​បាន​បាយ​ហូប​តាម​នោះ​ដែរ ៕