បែកធ្លាយ! ឯកសារសម្ងាត់ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងយុត្តិធម៌អាមេរិកប្រកាសនាពេលមុននេះថា ខ្លួននឹងបើកការស៊ើប
សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងយុត្តិធម៌អាមេរិកប្រកាសនាពេលមុននេះថា ខ្លួននឹងបើកការស៊ើប
សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងយុត្តិធម៌អាមេរិកប្រកាសនាពេលមុននេះថា ខ្លួននឹងបើកការស៊ើបអង្កេតមួយប៉ុនប៉ងកំណត់ប្រភពនៃការបែកធ្លាយបណ្ដាឯកសារសម្ងាត់ ទាក់ទិនជាពិសេសការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន ដែលចេញផ្សាយនាសប្ដាហ៍កន្លងទៅ តាមបណ្ដាញសង្គម។ នេះជាសេចក្ដីរាយការណ៍កាលពីថ្ងៃទី៩ មេសា របស់AFP។

តាមការអះអាងដំបូងនានាថា ការបែកធ្លាយនោះទាក់ទិនមិនត្រឹមតែបណ្ដារបាយការណ៍ និងឯកសារស្ដីពីជម្លោះនៅអ៊ុយក្រែនប៉ុណ្ណោះទេ តែក៏ទាក់ទិននឹងបណ្ដាការវិភាគដ៏រសើបបំផុតនានា ស្ដីពីបណ្ដាសម្ព័ន្ធមិត្តអាមេរិកផងដែរ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិកថ្លែងប្រាប់AFPថា យើងបានទាក់ទងជាមួយក្រសួងការពារប្រទេសអំពីរឿងនោះ ហើយយើងបើកការស៊ើបអង្កេតមួយ។ ឯកសារសម្ងាត់ច្រើនសិបត្រូវបានចេញផ្សាយតាមបណ្ដាញសង្គម TWITTER TELEGRAME DISCORD និងបណ្ដាញសង្គមដទៃៗទៀតរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយឯកសារថ្មីៗទាំងឡាយបន្តចេញផ្សាយទៀត។ កាលពីថ្ងៃទី៧មេសាក្រសួងការពារប្រទេសអាមេរិកក៏ធ្លាប់និយាយដែរថា កំពុងធ្វើការស៊ើបអង្កេតលើរឿងនោះ។

តាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលដកស្រង់សម្ដីបណ្ដាអ្នកទទួលខុសត្រូវអាមេរិកថា ឯកសារមួយចំនួន ក្នុងចំណោមឯកសារទាំងនេះជាការបំផ្លើស តែភាគច្រើនជាឯកសារពិតប្រាកដ ហើយទាក់ទិនទៅនឹងបណ្ដារបាយការណ៍របស់ សេ អ៊ី អា ជូនដល់សេតវិមាន មន្ទីរប៉ង់តាហ្គោន និងក្រសួងការបរទេស។ បណ្ដាសារព័ត៌មានអាមេរិកនិយាយថា ការបែកធ្លាយនោះអាចមានប្រយោជន៍ដល់រុស្ស៊ី ខណៈឯកសារទាំងនោះបង្ហាញចំណុចថាតើភ្នាក់ងារសម្ងាត់អាមេរិកអាចជ្រៀតជ្រែកចូលក្នុងផ្នែកមួយចំនួននៃក្បាលម៉ាស៊ីនយោធារុស្ស៊ីបានរបៀបណា។

ឯកសារសម្ងាត់ខ្លះទាក់ទិនការពិភាក្សាគ្នាររបស់រដ្ឋាភិបាលសម្ព័ន្ធមិត្តអាមេរិក ឧទាហរណ៍ដូចជាឯកសារមួយបង្ហាញពីការពិភាក្សា របស់រដ្ឋាភិបាលទាំងនោះនៅកូរ៉េខាងត្បូងស្ដីពីលទ្ធភាពនៃការផ្ដល់គ្រាប់កាំភ្លើងធំអាមេរិកដល់អ៊ុយក្រែនជាដើម៕




ចែករំលែកព័តមាននេះ