ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​លឿន​សាហា.វ​មែន លែង​រះ​យក​ៗ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​សៀវភៅ​បើក​លឿន​ពេក​ជ្រុល​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង បើក

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​សៀវភៅ​បើក​លឿន​ពេក​ជ្រុល​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង បើក​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​នៅ​ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

រថយន្ត​បង្ក​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ ភ្នំពេញ​៣B-៧៣៨៤ ជា​រថយន្ត​ដឹក​សៀវភៅ ។ ចំណែក​រថយន្ត​រង​គ្រោះ​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ ភ្នំពេញ​២N-៩៦៨១ និង​មួយ​គ្រឿង​ទៀត ពណ៌​ស្លែ ស្លាក​លេខ ភ្នំពេញ​២A-៨០៩២ ។

ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ដែល​ដឹក​សៀវភៅ ប្រភេទ​២​តោន​កន្លះ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិះ​គ្នា​៣​នាក់​យ៉ាង​លឿន​លុះ​បើក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​រថយន្ត​មួយ​គ្រឿង  ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូច​ទ្វារ​ខាងក្រោយ​អស់​ច្រើន ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​ធ្វើការ ចរចា​គ្នា ដោយ​រថយន្ត​បង្ក​សង​ទៅ រថយន្ត​ពណ៌​ស ចំនួន​២៥០$ និង​រថយន្ត​ពណ៌​ស្លែ​៦០០$ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕