ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សាកល្បង​លើក​ទី​៣ ​ដ្រូ​ន​មុជទឹក​វា.យប្រហារ​នុយក្លេអ៊ែរ

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​៨​មេ​សា​ថា បាន​ធ្វើការ​សាកល្បង​ថ្មី​ដ្រូ​ន​

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​៨​មេ​សា​ថា បាន​ធ្វើការ​សាកល្បង​ថ្មី​ដ្រូ​ន​មុជទឹក​វាយប្រហារ​នុយក្លេអ៊ែរ ជា​ការ​ឆ្លើយ​តប​វិញ សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ដែល​ដ្រូ​ន​មុជទឹក​នោះ​ជាប​ចេ្ច​ក​វិទ្យា​ថ្មី​មួយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដែល​គេ​កំពុង​សាកសួរ​គ្នា​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​ថា ការ​សាកល្បង​អាវុធ​យុទ្ធសាស្ត្រ​នោះ ត្រូវ​បាន​ធ្វើ​ពី​ថ្ងៃ​ទី​៤​ដល់ទី​៧​មេ​សា ។ អាវុធ​ធុន​HAEIL-2 នោះ​បាន​រត់​ក្នុង​ទឹក​ក្នុង​ចម្ងាយ​១០០០​គីឡូ​ម៉ែត្រ​។ កូរ៉េ​ខាងជើង​ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣​ មីនា ពី​ការ​ធ្វើតេស្ត​លើក​ដំបូង​គ្រឿង​អាវុ.ធ​នេះ​ដែល​ខ្លួន​ថា អាច​បង្ក​ឲ្យ​មាន​ស៊ូ​ណា​មី​វិទ្យុសកម្ម​ដ៏​ធំ​មហិមា​មួយ​។

KCNA​បន្ត​ថា អាវុធ​នោះ​ពេល​ធ្វើតេស្ត​បាន​ផ្ទុះ​ចំ​កន្លែង​កំណត់​នៅ​ក្នុង​ទឹក ដែល​ការ​សាកល្បង​បង្ហាញ​ពី​ភាព​គួរ​ឲ្យ​ជឿជាក់​នៃ​ប្រព័ន្ធ​គ្រឿង​សព្វាវុធ​យុទ្ធសាស្ត្រ​ក្រោម​ទឹក​និង​សមត្ថភាព​ខ្ពស់​របស់​វា​។ នេះ​ជា​ការ​សាកល្បង​លើក​ទី​៣​ប្រ​ព័ទ្ធ​អាវុ.ធ​ថ្មី​នេះ​របស់​កូរ៉េ​ខាងជើង ដែល​ការ​សាកល្បង​លើក​ទី​១​ធ្វើ​នា​ថ្ងៃ​ទី​២៣​មីនា និង​លើក​ទី​២​នា​ថ្ងៃ​ទី​២៨​មីនា​។

រុ​ស្ស៊ី​ក៏​ផលិត​អាវុ.ធ​ស្រ​ដៀង​គ្នា​នេះ​ដែរ ដោយ​គ្រាប់បែក​បុក​ឈ្មោះ​POSEIDON មាន​សមត្ថភាព​នុយ​ក្លេអ៊ែរ​។ បណ្ដា​អ្នកជំនាញ​ការ​យល់​ថា បច្ចេកវិទ្យា​ដ៏​ស្មុ​គ្រ​ស្មាញ សម្រាប់​ផលិត​អាវុ.ធ​ធុន​នេះ កូរ៉េ​ខាងជើង​ហាក់​មិន​ទាន់​ទទួល​បាន​ទេ​។ ប៉ុន្តែ​ក៏​ទោះបី​ក្រុង​ព្យុ​ង​យ៉ាង​មើលទៅ​ហាក់​និយាយ​បំផ្លើស តែ​កម្រិត​​ជោគជ័យ​នៃ​ការ​ធ្វើ​តេ​ស្ត្​ទាំងនោះ ហាក់ដូចជា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ក្រុង​ព្យុ​ង​យ៉ាង​ចំពោះ​បច្ចេកវិទ្យា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ