ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ភូមិ​២​នៅ​បួ​គី​ណា​ហ្វា​សូ​ ស្លា.ប់​​ជាង​​៤០​នាក់

2 ឆ្នាំ មុន

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP រាយការណ៍​នា​ថ្ងៃ​ទី​៩​មេ​សា​ថា ជន​ស៊ី​វិល​ដល់​ទៅ​

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP រាយការណ៍​នា​ថ្ងៃ​ទី​៩​មេ​សា​ថា ជន​ស៊ី​វិល​ដល់​ទៅ​៤៤​នាក់​ស្លា.ប់ កាលពី​យប់​ថ្ងៃ​ទី​៦​មក​ទី​៧​មេ​សា ក្នុង​ការ​វា.យប្រហារ​លើ​ភូមិ​២​នៅ​ភាគ​ឦសាន​បួ​គី​ណា​ហ្វា​សូ​ជិត​ព្រំដែន​ជាមួយ​នី​ហ្សេ ដែល​នោះ​ជា​ដំណាក់កាល​ថ្មី​នៃ​អំពើ​ហិ.ង្សា​របស់​ពួក​ជី​ហា​ដ​និយម​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​បំផុត​នោះ​។

អភិបាល​តំបន់​សា​ហែល​វរសេនីយឯក​RODOLPHE SORGHO​រៀបរាប់​ថា តុល្យការ​បណ្ដោះអាសន្ន​នៃ​ការ​វាយប្រហារ​ដ៏​សែន​អាក្រក់​ព្រៃផ្សៃ​នោះ ប្រឆាំង​ភូមិ​គូ​រ៉ា​គូ​និង​ភូមិ​តុ​ន​ដូ​ប៊ី អះអាង​ពី​ជន​ស៊ី​វិល​ស្លា.ប់​៤៤​នាក់​និង​របួស​ច្រើន​នាក់​។ មនុស្ស​៣១​នាក់​ស្លា.ប់​នៅ​ភូមិ​គូ​រ៉ា​គូ​និង​១៣​នាក់​ស្លា.ប់​នៅ​ភូមិ​តុ​ន​ដូ​ប៊ី​។

បុរស​អ្នក​ភូមិ​គូ​រ៉ា​គូ​ម្នាក់​អះអាង​តាម​ទូរស័ព្ទ​ប្រាប់​AFP​ថា ពួក​ភេរវ​ករ​ក្នុង​ចំនួន​ដ៏​ច្រើន​បាន​លុក​ចូល​ក្នុងភូមិ​នា​ចុង​ថ្ងៃ​ទី​៦​មេ​សា​។ ពេញ​មួយ​យប់​គេ​ស្ដាប់​ឮ​ស្នូរ​បាញ់ប្រហារ រួច​នា​ព្រឹក​ថ្ងៃ​ទី​៧​មេ​សា​ទើប​គេ​ឃើញ​មនុ​​ស្ស​ស្លា.ប់​ច្រើន​សិប​នាក់​។ តាម​ប្រជាជន​ភូមិ​នោះ​ថា ការ​វា.យប្រហារ​នេះ​ជា​ការ​សងសឹក​ចំពោះ​ការ​វាយ​សម្លាប់ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ជន​ជី​ហា​ដ​២​នាក់​ដែល​ចូល​មក​ក្នុងភូមិ​ប៉ុនប៉ង​លួច​សត្វពាហនៈ​។

ការ​វា.យប្រហារ​លើ​ភូមិ​ទាំងនេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​៥​គីឡូម៉ែត្រ​ពី​ឃុំ​SEYTENGA ជា​ឃុំ​ជាប់​ព្រំដែន​ជាមួយ​នី​ហ្សេ ដែល​កាលពី​ខែមិថុនា​ឆ្នាំ​២០២២ ជួប​ប្រទះ​ការ​វា.យប្រហារ​ដ៏​បង្ហូរឈា.ម​បំផុត​មួយ នៃ​ប្រវត្តិសាស្ត្រ​របស់​បួ​គី​ណា​ហ្វា​សូ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​៨៦​នាក់ ជា​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តំបន់​សាហា​រ៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ