ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​កាន់តែ​ឡើង​កំ​ដៅ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា

2 ឆ្នាំ មុន

តំបន់​ម​ជ្ឈឹ​ម​បូព៌ា ៖ យោង​តាម​កងទ័ព​អ៊ី​ស្រា​អែ​ល​ថា គ្រាប់​រ៉ុក្កែត​៣​គ្រាប់​ត្រូវ​បាន​បា.ញ់​ចេញ​កាលពី​

តំបន់​ម​ជ្ឈឹ​ម​បូព៌ា ៖ យោង​តាម​កងទ័ព​អ៊ី​ស្រា​អែ​ល​ថា គ្រាប់​រ៉ុក្កែត​៣​គ្រាប់​ត្រូវ​បាន​បា.ញ់​ចេញ​កាលពី​យប់​ថ្ងៃ​ទី​៨​មេ​សា​ពី​ដែនដី​ស៊ី​រី​សំដៅ​អ៊ី​ស្រា​អែ​ល​។

ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មួយ​កងទ័ព​អ៊ី​ស្រា​អែ​ល​និយាយ​ថា ក្នុង​ចំណោម​គ្រាប់​រ៉ុក្កែត​ទាំង​៣​គ្រាប់​នេះ ១​គ្រាប់​ធ្លាក់់​ក្នុង​ទីវាល​មួយ​នៃ​ភាគ​ខាងត្បូង​ខ្ពង់រាប​ហ្គោ​ឡង់​ដែល​អ៊ី​ស្រា​អែ​ល​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​។

មុន​នេះ​កងទ័ព​អ៊ី​​ស្រា​អែ​ល​ថ្លែង​ថា ស្នូរ​ស៊ី​​រ៉ែ​ន​ប្រកាស​អាសន្ន​ត្រូវ​បាន​បន្លឺ​ឡើង​ក្នុង​តំបន់​ខ្ពង់រាប​ហ្គោ​ឡង់​នោះ ដែល​អ៊ី​​ស្រា​អែ​ល​ដណ្ដើម​យក​បាន​កាលពី​ឆ្នាំ​១៩៦៧ ហើយ​បញ្ចូល​តំបន់​នោះ​របស់​ស៊ី​​រី​មួយ​ផ្នែក​ជា​ឧ​ប​សម្ព័ន្ធ​របស់​ខ្លួន​។ តំបន់​នេះ​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ស្ថិត​នៅ​ជាប់​ព្រំដែន​លី​បង់​។ អ៊ី​​ស្រា​អែ​ល​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្កើន​ការ​វាយឆ្មក់​តាម​អាកាស​របស់​ខ្លួន​នៅ​ស៊ី​​រី សំដៅ​ជា​ពិសេស​លើ​បណ្ដា​ក្រុម​ស្និទ្ធ​អ៊ី​រ៉​ង់​ជាស​ត្រូវ​លេខ​មួយ​របស់​ខ្លួន​។ ក្រោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ទាំងនេះ អ៊ី​​ស្រា​អែ​ល​នា​ថ្ងៃ​ទី​៩​មេ​សាបាន​វា.យប្រហារ​លើ​ស៊ី​រី​ជា​ការ​សងសឹក​វិញ​។ កងកាំភ្លើងធំ​អ៊ី​ស្រា​អែ​ល​បាន​បា.ញ់​លើ​តំបន់​ស៊ី​​រី កន្លែង​បាញ់​ចេញ​គ្រាប់​រ៉ុក្កែត​។

ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញ​ពីស៊ី​រី​នោះ​កើត​មាន បន្ទាប់​ពី​មាន​ភាព​តានតឹង​ខ្លាំង​ពុំ​ធ្លាប់​មាន​ពី​មុន នៅ​ខ្សែ​រណសិរ្ស​អ៊ី​​ស្រា​អែ​ល​-​លី​បង់​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ កាលពី​ថ្ងៃ​ទី​៦​មេ​សា​គ្រាប់​រ៉ុក្កែត​ជាង​៣០​គ្រាប់ ត្រូវ​បាន​បាញ់​ចេញពី​ភាគ​ខាងត្បូង​លី​បង់ ស្រោច​ដាក់​ដែនដី​អ៊ី​​ស្រា​អែ​ល បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​និង​បណ្ដាល​ឲ្យ​មានការ​ខូចខាត​សម្ភារ​ច្រើន​។ កងទ័ព​អ៊ី​ស្រា​អែ​ល​នា​យប់​ថ្ងៃ​ទី​៦​មេ​សា បាន​វា.យប្រហារ​តាម​អាកាស​លើ​ជ្រោយ​ហ្គា​ហ្សា និង​លើ​លី​បង់​ជា​ការ​សងសឹក​វិញ​។

កាលពី​យប់​ថ្ងៃ​ទី​៧​មេ​សា​អ៊ី​ស្រា​អែ​ល ប្រកាស ពី​ការ​ប្រមូល​កម្លាំង​ប៉ូលិស​បម្រុង​និង​កង​ទាហាន​បន្ថែម ក្រោយ​ការ​ស្លា.ប់​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរ​ជនជាតិ​អ៊ី​តា​លី​ម្នាក់ ក្នុង​ការ​វា.យ​ប្រហារ​ភេរវកម្ម​២​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ម​ជ្ឈឹ​ម​បូព៌ា។ នា​វេលា​ម៉ោង​២១​និង​៣៥​នាទី​ម៉ោង​ក្នុងស្រុក មនុស្ស​ម្នាក់​បាន​បើករថយន្ត​បំ​បុក​បណ្ដា​អ្នក​ដើរ តាម​ចិញ្ចើម​មហាវិថី​មួយ​នៃ​ក្រុង​តែ​ល​អា​វីវ បណ្ដាល​ឲ្យ​បុរស​ម្នាក់​អាយុ​៣៦​ឆ្នាំ​ស្លា.ប់​ដែល​នោះ​ជា​អ្នកទេសចរ​ជនជាតិ​អ៊ី​តា​លី​។ ចំណែក​មនុស្ស​៧​នាក់​ទៀត​រង​របួស​។ អ្នក​បើករថយន្ត​នេះ​ត្រូវ​គេ​បា.ញ់​សម្លា.ប់​។

មុន​នេះ​នារី​វ័យក្មេង​អ៊ី​​ស្រា​អែ​ល​២​នាក់​បងប្អូន ម្នាក់​អាយុ១៦​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​២០​ឆ្នាំ បាន​ត្រូវ​ស្លា.ប់​ហើយ​ម្ដាយ​ពួក​គេ​របួសធ្ងន់ ក្នុង​ការ​វា.យប្រហារ​មួយ​ក្នុង​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី​ប៉ា​ឡេ​ស្ទី​ន​ដែលអ៊ី​ស្រា​អែ​ល​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​១៩៦៧​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ