ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​កន្លាត​រាប់រយក្បាលនៅក្នុង​យន្តហោះ

6 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ មាន​យន្តហោះ​ពីរ​គ្រឿង​ដែល​បាន​ចុះ​ចត​​នៅ​ព្រ​លាន​យន្តហោះ

តាម​ប្រភពពី Shanghaiist បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ មាន​យន្តហោះ​ពីរ​គ្រឿង​ដែល​បាន​ចុះ​ចត​​នៅ​ព្រ​លាន​យន្តហោះ Chang​shui របស់​ខេត្ត Kunming ត្រូវ​បាន​រំខាន​ដោយ​សត្វ​កន្លាត​ជា​ច្រើន​រយ​​ក្បាល ​។

វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​គេ​នៅ​មិន​ទាន់​ដឹង​ពី​ប្រភព​របស់​សត្វ​កន្លាត​ ​ដែល​វារ​ចូល​ក្នុង​យន្តហោះ និង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ណា​នៅឡើយ​ ។ អ្វី​ដែល​គេ​ដឹង គឺ​វា​ជា​ប្រភេទ​សត្វ​កន្លាត​តូច​ៗ ដែល​ជា​ពូជ​កន្លាត​អា​ល្លឺ​ម៉​ង់ ​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មានការ​រំខាន​លើ​យន្តហោះ​​ដោយ​សត្វ​ចង្រៃ​បែប​នេះ​។ កាលពី​ឆ្នាំ​មុន មាន​ករណី​ជើងហោះហើរ​មក​ពី Hangzhou ត្រូវ​បង្ខំចិត្ត​ចុះ​ចត ​ដោយសារ​តែ​មាន​សត្វ​កណ្តុរ​មួយ​ក្បាល​យ៉ាង​ធំ​​ក្នុង​យន្តហោះ​ ។ កាលពី​ឆ្នាំ​២០១៣ យន្តហោះ​លំដាប់ Business Class ហោះ​ពី​ហុងកុង​​ទៅ Xiamen ត្រូវ​បាន​អុកឡុក​ដោយសារ​តែ​សត្វ​កណ្តុរ​១០​ក្បាលដែរ ​។