ចិនធ្វើសមយុទ្ធឡោមព័ទ្ធជុំជិតកោះតៃវ៉ាន់
ប្រទេសចិន-កោះតៃវ៉ាន់ ៖ នាថ្ងៃដំបូងនៃសមយុទ្ធយោធាដែលប្រព្រឹត្តទៅពីថ្ងៃទី៨ មេសា រហូតដល់
ប្រទេសចិន-កោះតៃវ៉ាន់ ៖ នាថ្ងៃដំបូងនៃសមយុទ្ធយោធាដែលប្រព្រឹត្តទៅពីថ្ងៃទី៨ មេសា រហូតដល់
ប្រទេសចិន-កោះតៃវ៉ាន់ ៖ នាថ្ងៃដំបូងនៃសមយុទ្ធយោធាដែលប្រព្រឹត្តទៅពីថ្ងៃទី៨ មេសា រហូតដល់ថ្ងៃទី១០មេសា ទូរទស្សន៍រដ្ឋចិនCCTV រាយការណ៍នាថ្ងៃទី៨ មេសាថា ចិនបានធ្វើក្នុងច្រកសមុទ្រតៃវ៉ាន់សមយុទ្ធហ៊ុំព័ទ្ធជិតទាំងស្រុងកោះតៃវ៉ាន់។
CCTVបញ្ជាក់ថា សមយុទ្ធនាពេលនេះផ្ដោតលើសមត្ថភាពដណ្ដើមត្រួតត្រាដែនសមុទ្រ ដែនអាកាសនិងព័ត៌មានវិទ្យា ដើម្បីបង្កើតភាពជឿជាក់មួយនិងឡោមព័ទ្ធកោះតៃវ៉ាន់ទាំងមូល។ បណ្ដានាវាពិឃាត នាវាប្រដេញធុនលឿនបាញ់មីស៊ីល បណ្ដាយន្តហោះប្រដេញ យន្តហោះចាក់ប្រេងលើអាកាស និងបណ្ដាយន្តហោះបំបាំងកាយចូលរួមក្នុងសមយុទ្ធនេះ។ ទីតាំងពិតប្រាកដនៃប្រតិបត្តិការនោះនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។

មុននេះអ្នកនាំពាក្យកងទ័ពចិនលោកស៊ីយី ថ្លែងនាថ្ងៃទី៨មេសានោះថា សមយុទ្ធនេះជាសារព្រមានម៉ឺងម៉ាត់មួយ ប្រឆាំងការឃុបឃិតគ្នារវាងកងកម្លាំងបំបែកខ្លួននិយម ដែលស្វែងរកឯករាជ្យភាពតៃវ៉ាន់ និងបណ្ដាកងកម្លាំងពីខាងក្ រៅព្រមទាំងសកម្មភាពបង្កហេតុនានារបស់ពួកគេ។ សមយុទ្ធនោះក៏រួមមានកងនាវាល្បាតដែលចាំបាច់ដើម្បីថែរក្សាអធិបតេយ្យភាព និងបូរណភាពដែនដីចិន។

សមយុទ្ធបា.ញ់គ្រាប់ពិតត្រូវធ្វើនាថ្ងៃទី១០មេសា ក្នុងច្រកសមុទ្រតៃវ៉ាន់នៅក្បែរឆ្នេរសមុទ្រខេត្ត FUJIAN ភាគខាងកើតចិនស្ថិតនៅទល់មុខកោះតៃវ៉ាន់។ អាជ្ញាធរសមុទ្រខេត្តFUJIAN អះអាងថា សមយុទ្ធនេះដែលបង្ហាញពីទំំហំធំនៃប្រតិបត្តិការសំដៅបង្ហាញថា កងទ័ពចិនត្រៀមខ្លួនជានិច្ចប្រសិនបើមានការបង្កើនការបង្កហេតុ ដើម្បីដោះស្រាយរាល់បញ្ហា។

ក្រុងប៉េកាំងបានសន្យាឆ្លើយតបវិញយ៉ាង ម៉ឺងម៉ាត់ ចំពោះការជួបគ្នារវាងប្រធានាធិបតីតៃវ៉ាន់លោកស្រីTSAI ING-WEN ជាមួយប្រធានសភាអាមេរិក លោកKEVIN McCARTHY ជាឥស្សរជនថ្នាក់លេខ៣អាមេរិក។ ទោះបីមានការព្រមានរបស់ចិនក្ដី ក៏កាលពីថ្ងៃទី៥មេសា ប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាអាមេរិកនៅតែជួបគ្នា ជិតក្រុងឡូសអេនចឺឡេស។ បែបនេះបានជាចិនមានការខឹងសម្បា យ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ