ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! បើករថយន្ត​បុកឆេះយ៉ាង​សន្ធោសន្ធៅ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា

«Washington Post»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​បើករថយន្ត​ដឹក​គូស្នេហ៍​ទៅ​បុក​របាំង​ថ្ម​នៅ​ក្បែរផ្លូវ​បង្ក​ឱ្យ​ឆាបឆេះ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​រូបគេ​បែរជា​ហៅ​តាក់ស៊ី​ជិះ​ចេញពី​កន្លែង​កើតហេតុ​ទុក​ឱ្យ​នារី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ភ្លើង ។

ហេតុការណ៍​កើតឡើង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​«Brooklyn-Queens» លោក​Saeed Ahmad​អាយុ​២៣​ឆ្នាំ​បាន​បើករថយន្ត​«Infiniti»​បុក​ជាមួយ​របាំង​ផ្លូវ​បណ្តាល​ឱ្យ​កើត​មាន​ភ្លើង​ឆាបឆេះ ។

ក្រោយ​កើតហេតុ​លោក​Saeed​ប្រញាប់​ចាក​ចេញពី​រថយន្ត​ដែល​ភ្លើង​កំពុង​ឆាបឆេះ​ដោយ​ទុក​នាង​Harleen Grewel​អាយុ​២៥​ឆ្នាំ​ចោល ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ​រហូត​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នោះ​ត្រូវ​គេ​ថត​បាន ធ្វើ​ឱ្យ​លោក​Saeed ត្រូវ​គេ​រិះគន់​ថា​ជា​មនុស្ស​អាត្មា​និយម ដោយ​បាន​ហៅ​តាក់ស៊ី​ជិះ​ចេញពី​កន្លែង​កើតហេតុ ទុក​ចោល​គូស្នេហ៍​រហូត​ស្លាប់​បាង់​បង់ជីវិត ។

តាក់ស៊ី​នោះ​បាន​នាំ​លោក​Saeed​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស ។ បន្ទាប់​មក​ប៉ូលិស​ចូល​ឃាត់ខ្លួន​លោក​Saeed​នៅ​មន្ទីរពេទ្យ​ដោយ​ចោទប្រកាន់​ថា បើកបរ​លឿន​ហួសកំណត់ គ្មាន​ប័ណ្ណបើកបរ និង​គេច​ចេញពី​កន្លែង​កើតហេតុ​ដោយ​មិន​ខ្វល់​ពី​អ្នក​រួម​ដំណើរ ។

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​បន្ថែម​ថា តើ​លោក​Saeed​ស្ថិត​ក្នុង​អាការ​ស្រវឹង ឬ​អត់​ទេ ? ប៉ុន្តែ​លោក​វ៉ា​ហ៊ីដ អា​ម៉ា​ដ ជា​បងប្រុស​បញ្ជាក់​ថា Saeed​ព្យាយាម​ជួយ​នាង​Grewel​រហូត​មាន​របួស ប៉ុន្តែ​មិន​អាច​ជួ​យស​ង្រេ្គ​ោះ​បាន​ទេ ទើប​សម្រេចចិត្ត​ទៅ​រក​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ៕