JCI សាខាចតុមុខ ៖ «ដើមឈើគ្រប់ៗដើម សុទ្ធតែសំខាន់»
រាជធានីភ្នំពេញ ៖ ក្នុងកិច្ចខំប្រឹងប្រែងដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងពីធម្មជាតិបៃតង
រាជធានីភ្នំពេញ ៖ ក្នុងកិច្ចខំប្រឹងប្រែងដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងពីធម្មជាតិបៃតង
រាជធានីភ្នំពេញ ៖ ក្នុងកិច្ចខំប្រឹងប្រែងដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងពីធម្មជាតិបៃតង សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ ដែលទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និងសាលាក្រុង និងរួមសហការជាមួយអង្គការអភិរក្សសត្វព្រៃ (WCS) បានរៀបចំយុទ្ធនាការមួយមានឈ្មោះថា «តោះយើងនាំគ្នាដាំដើមឈើ» ឬ «Let’s Plant 2017» សម្រាប់ដំណាក់កាលទី ២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែតុលានេះ។
កម្មវិធីនេះនឹងរៀបចំនៅតំបន់កែវសីមា ក្នុងខេត្តមណ្ឌលគិរី ទីកន្លែងដែលអ្នកចូលរួមរបស់យើងអាចទទួលបានបទពិសោធន៍ក្នុងការបោះជំរុំនៅក្នុងព្រៃពិតប្រាកដក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើនការស្រលាញ់ និងយល់ដឹងពីបរិស្ថានធម្មជាតិ ការយល់ដឹងបន្ថែមពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ការប្រាស្រ័យការងារជាក្រុម។
ជាមួយគ្នានេះផងដែរ កូនឈើប្រមាណ ៥០.០០០ដើម ដែលជាឈើហូបផ្លែ និងឈើប្រណីតដែលប្រឈមការបាត់បង់ និងត្រូវប្រគល់ជូនដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់កែរសីមា ការដាំដុះក្នុងភូមិ និងព្រៃជុំវិញមូលដ្ឋានរស់នៅរបស់ពួកគាត់ ក្រោមការគាំទ្រពិនិត្យតាមដានរបស់គម្រោងរហូតអាចជឿជាក់ថា ដើមឈើទាំងនោះរស់រាន និងលូតលាស់ល្អ។ ស្របពេលនឹងការរួមចំណែកសហការពីប្រជាជនមូលដ្ឋាន គម្រោងនេះនិងជួយសម្រួលដល់ពួកគាត់វិញ តាមរយៈការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដែរចាំបាច់ តាមលទ្ធភាពក្នុងមូលដ្ឋានរបស់ពួកគាត់។
យោងតាមសម្មភាពដែរ រៀបរាប់ខាងលើ គម្រោងនេះនិងមិនមានភាពជោគជ័យ បើគ្មានដៃគូសហការយ៉ាងជិតស្និត ដូចជាសាលារាជធានី ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ក៏ដូចជាអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរពាក់ព័ន្ធ ជាពិសេសម្ចាស់ឧបត្តម្ភនានា ដែលបានជួយគាំទ្រទាំងស្មារតី ថវិកា និងសំភារៈ តួយ៉ាងដូចជាក្រុមហ៊ុនតូយ៉ូតា-កម្ពុជា ដែលលោកជាអ្នកឧបត្ថម្ភមួយដែរ តែងតែជួយគាំទ្រគម្រោងនេះតាំងពីដើមមកដោយក្ដីសង្ឃឹម និងអបអរសារទរ អមដោយក្ដីរំពឹងរាល់កិច្ចសហការនាពេលខាងមុនទៀត។
យុទ្ធនាការប្រចាំឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសារសំខាន់នៃព្រៃឈើ និងដើមឈើ ក្នុងបុព្វហេតុទប់ស្កាត់បាតុភូតការបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅនៅលើភពផែនដី។ មិនត្រឹមតែប៉ុណ្ណោះយុទ្ធនាការនេះនឹងផ្តល់នូវឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋ យុវជន ព្រមទាំងក្រុមហ៊ុនឯកជននានា ចូលរួមចំណែកបំពេញកាតព្វកិច្ច និងកិច្ចការងារអភិវឌ្ឍជ្រុងមួយនៃសង្គមជាតិទាំងមូល ក្នុងន័យអភិវឌ្ឍន៍ប្រកបដោយចិរភាព។ នៅក្នុងឆ្នាំនេះយុទ្ធនាការរបស់យើងបានផ្តោតជាសំខាន់ទៅលើប្រធានបទ «Everyone Matters, Every Trees Matters» ដែលប្រធានបទនេះមានន័យថា «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ៗដើម សុទ្ធតែសំខាន់ដូចគ្នា» មិនត្រឹមតែប៉ុណ្ណោះ យើងក៏ត្រូវតែទទួលស្គាល់ផងដែរថា យើងមិនអាចរស់នៅដោយគ្មានដើមឈើបានឡើយ តែដើមឈើពិតជាអាចរស់បាន ទោះគ្មានវត្តមានមនុស្សក៏ដោយ។
សូមបញ្ជាក់ថា គម្រោង «តោះយើងនាំគ្នាដាំដើមឈើ» ឬ «Let’s Plant 2017» ដំណាក់កាលទី១ បានប្រព្រឹត្តិយ៉ាងរលូន និងទទួលបានជោគជ័យគួរអោយកត់សម្គាល់កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅ ក្រោមអធិបតីភាពរបស់លោក សុយ សេរិទ្ជ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយនិងភ្ញៀវកិត្តិយសជាតំណាងស្ថាប័ន ក្រុមហ៊ុននានា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២០០នាក់ ហើយបានចែកកូនឈើប្រមាណជាង ២.០០០ដើម សម្រាប់ដាំដុះក្នុងគ្រឹះស្ថានសិក្សា និងវត្តអារ៉ាម្យនានាក្នុងរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ