ចិនរៀបចំជំនួបរវាងប្រមុខការទូតអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់
អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់ ៖ ចិនទទួលបានជោគជ័យថ្មីនៃបេសកកម្មការទូតក្នុងនាមជាអាជ្ញាកណ្ដាល
អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់ ៖ ចិនទទួលបានជោគជ័យថ្មីនៃបេសកកម្មការទូតក្នុងនាមជាអាជ្ញាកណ្ដាល
អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់ ៖ ចិនទទួលបានជោគជ័យថ្មីនៃបេសកកម្មការទូតក្នុងនាមជាអាជ្ញាកណ្ដាល ដើម្បីឲ្យមានការខិតចូលជិតគ្នា រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។
ក្នុងឱកាសនៃការជួបគ្នាកាលពីថ្ងៃទី៦ មេសា នៅក្រុងប៉េកាំង ប្រមុខការទូតអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងធ្វើការជាមួយគ្នា ដើម្បីការពារសន្តិសុខ ស្ថេរភាពនិងភាពរុងរឿងនៅមជ្ឈឹមបូព៌ា។

ការជួបគ្នានេះកើតមានមិនដល់១ខែផង ក្រោយការភ្ជាប់ទំនាក់ទំនងការឡើងវិញ រវាងប្រទេសអារ៉ាប់ដ៏ខ្លាំងទាំង២នោះធ្លាប់ជាគូប្រជែងគ្នា ដោយមានចិនដើរតួនាទីជាអាជ្ញាកណ្ដាល។
ក្នុងសេចក្ដីប្រកាសរួមមួយរដ្ឋមន្ត្រីការ បរទេសអ៊ីរ៉ង់ លោកHOSSEIN AMIR ABDOLLAHIAN និងសមភាគីអារ៉ាប៊ីសាអូឌីតលោកFAYCAl BEN FARHANEL បានព្រមព្រៀងគ្នាបន្តអនុវត្តកិច្ចព្រុមព្រៀងក្រុងប៉េកាំង ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
ប្រទេសទាំង២ត្រូវបើកស្ថានទូតឡើងវិញនាពាក់កណ្ដាលខែឧសភា ហើយអុវត្តបណ្ដាកិច្ចព្រមព្រៀងដែលចុះហត្ថលេខា កាលពីជាង២០ឆ្នាំមុន។ ទស្សនកិច្ចមួយរបស់ប្រធានាធិបតីអ៊ីរ៉ង់នៅអារ៉ាប៊ីសាអូឌីតក៏បានគ្រោង ក្រោយការបញ្ចប់រ៉ាម៉ាដាននាដំណាច់ខែមេសា៕
ចែករំលែកព័តមាននេះ