ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​តបត​ការ​បា.ញ់​ស្រោច​គ្រាប់​រ៉ុក្កែត​របស់​ប៉ា​ឡេ​ស្ទី​ន

1 ឆ្នាំ មុន

ប្រទេស​អ៊ី​​ស្រា​អែ​ល ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​កាលពី​យប់​ថ្ងៃ​ទី​៦​ មេ​សា បាន​វា.យប្រហារ​តាម​អាកាស​លើ​

ប្រទេស​អ៊ី​​ស្រា​អែ​ល ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​កាលពី​យប់​ថ្ងៃ​ទី​៦​ មេ​សា បាន​វា.យប្រហារ​តាម​អាកាស​លើ​ជ្រោយ​ហ្គា​ហ្សា បន្ទាប់​ពី​អ៊ី​​ស្រា​អែ​ល​រង​ការ​បា.ញ់​ស្រោច​គ្រាប់​រ៉ុក្កែត ជាង​៣០​គ្រាប់​ចេញពី​លី​បង់ និង​សន្យា​តបត​ដោយ​យោធា​ចំពោះ​ការ​វា.យប្រហារ​នេះ ដែល​ខ្លួន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បណ្ដា​ក្រុម​ប៉ា​ឡេ​ស្ទី​ន​។

ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​យ៉ាងតិច​៣​លើក​ត្រូវ​បាន​ស្ដាប់​ឮ​ដោយ​បណ្ដា​អ្នកកាសែត​របស់​AFP នៅ​ហ្គា​ហ្សា​នា​វេលា​ម៉ោង​២៣​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ប៉ុន្មាន​នាទី​មុន​ការ​ប្រកាស​របស់​កងទ័ព​អ៊ី​​ស្រា​អែ​ល​ថា កំពុងធ្វើការ​វាយប្រហារ​លើ​ហ្គា​ហ្សា​។ តាម​ប្រភព​សន្តិសុខ​ប៉ា​ឡេ​ស្ទី​ន​ថា ការ​វា.យប្រហារ​របស់​អ៊ី​​ស្រា​អែ​ល​សំដៅលើ​ជំរំ​ហ្វឹកហ្វឺន​៣​កន្លែង​របស់​ក្រុម​ហា​ម៉ាស់ ក្នុង​ទីក្រុង​ហ្គា​ហ្សា​និង​ជំរំ​មួយទៀត​នៅ​ភាគ​កណ្ដាល​ជ្រោយ​ហ្គា​ហ្សា​។

មុន​នេះ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​ថា យើង​នឹង​វា.យប្រហារ​ពួក​សត្រូវ​របស់​យើង ហើយ​ពួក​គេ​នឹង​បង់​តម្លៃ ចំពោះ​ការ​ឈ្លានពាន​និ​មួយ​ៗ​របស់​ពួក​គេ​។ កាលពី​រសៀល​ថ្ងៃ​ទី​៦​មីនា គ្រាប់​រ៉ុ​ក្តែ​ត​ជាង​៣០​គ្រាប់ ត្រូវ​បាន​បាញ់​សំដៅ​អ៊ី​ស្រា​អែ​ល​ចេញពី​លី​បង់ ដែល​នោះ​ជា​ភាព​តានតឹង​ថ្មី​លើ​រណសិរ្ស​អ៊ី​ស្រា​អែ​ល​លី​បង់ ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ កងទ័ព​អ៊ី​ស្រា​អែ​ល​ចោទ​ប្រកាន់ពួក​សកម្មជន​ប៉ា​ឡេ​ស្ទី​ន​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វា.យប្រហារ​ទាំងនេះ​។

អ៊ី​ស្រា​អែ​ល​នា​ថ្ងៃ​ទី​៧​មេ​សាបាន​ប្រកាស ពី​ការ​វាយប្រហារ​សងសឹក​នៅ​ភាគ​ខាងត្បូង​លី​បង់​។ ស្នូរ​ផ្ទុះ​ខ្លាំង​នានា​បាន​លាន់ឮ​ក្នុង​តំបន់​ទៀរ​ភាគ​ខាងត្បូង​លី​បង់​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៧​មេ​សា ជា​ការ​តបត​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ទីនោះ​សំដៅ​អ៊ី​​ស្រា​អែ​ល​។ កងទ័ព​អ៊ី​អែ​ល​និយាយ​ថា ការ​វា.យ​ប្រហារ​លើ​ភាគ​ខាងត្បូង​លី​បង់​សំដៅលើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវកម្ម​ជា​របស់​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ភាគ​ខាងត្បូង​លី​បង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ