ចិនដាក់ពង្រាយកងនាវាចម្បាំងជិតកោះតៃវ៉ាន់
ប្រទេសចិន-កោះតៃវ៉ាន់ ៖ កាលពីថ្ងៃទី៦មេសាចិនបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់
ប្រទេសចិន-កោះតៃវ៉ាន់ ៖ កាលពីថ្ងៃទី៦មេសាចិនបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់
ប្រទេសចិន-កោះតៃវ៉ាន់ ៖ កាលពីថ្ងៃទី៦មេសាចិនបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់ដែនទឹកជុំវិញកោះតៃវ៉ាន់។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងការពារតៃវ៉ាន់។
ក្រុងប៉េកាំងបានសន្យាឆ្លើយតបវិញយ៉ាង ម៉ឺងម៉ាត់ ការជួបគ្នារវាងប្រធានាធិបតីតៃវ៉ាន់លោកស្រីTSAI ING-WEN ជាមួយប្រធានសភាអាមេរិក លោកKEVIN McCARTHY ជាឥស្សរជនថ្នាក់លេខ៣អាមេរិក។ ទោះបីមានការព្រមានបែបនេះរបស់ចិនក្ដី ក៏កាលពីថ្ងៃទី៥មេសាប្រធានាធិបតីតៃវ៉ាន់រូបនោះ និងប្រធានសភាអាមេរិកនៅតែជួបគ្នា នៅជិតក្រុងឡូសអេនចឺឡេស។ បែបនេះបានជាចិនមានការខឹងសម្បា ដាក់ពង្រាយនាវាផ្ទុកយន្តហោះមួយគ្រឿងឈ្មោះSANDONG នៅជិតកោះតៃវ៉ាន់ ប៉ុន្មានម៉ោងមុនការជួបគ្នានេះ។

លោកស្រីម៉ាវនីញអ្នកនាំពាក្យក្រសួង ការបរទេសចិនមានប្រតិកម្មថា សហរដ្ឋអាមេរិកនិងតៃវ៉ាន់ ស្វែងរកពង្រឹងទំនាក់ទំនងរបស់ពួកគេ ដែលនាំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់ចិន ហើយជាការបញ្ចេញសញ្ញាអាក្រក់ នៃការគាំទ្រដល់ពួកបំបែកខ្លួននិយមតៃវ៉ាន់។ ដូច្នេះចិននឹងចាត់បណ្ដាវិធានការម៉ឺងម៉ាត់និងខ្លាំងក្លា ដើម្បីការពារយ៉ាងប្ដូរផ្ដាច់អធិបតេយ្យភាពជាតិនិងបូរណភាពដែនដីខ្លួន។ លោកស្រីលើកឡើងបែបនេះកាលពីថ្ងៃទី៦មេសាក្នុងសន្និសីទសារព័ត៌មានមួយ។

ក្រសួងការពារតៃវ៉ាន់ប្រកាសថា នាវាចម្បាំង៣គ្រឿងទៀតកំណត់ឃើញនាថ្ងៃទី៦មេសាវេលាម៉ោង៦ព្រឹកម៉ោងក្នុងស្រុក ក្នុងដែនទឹកដែលបែងចែកចិនដីគោកនិងកោះតៃវ៉ាន់។ ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក១គ្រឿង ក៏ហោះហើរលើតំបន់ការពារអាកាសរបស់តៃវ៉ាន់។ ចិននៅដាក់ពង្រាយបណ្ដានាវាកងឆ្មាំឆ្នេរសមុទ្រ សម្រាប់ការល្បាតពិសេសដែលតៃវ៉ាន់បានតវ៉ា។
រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាអាណា្តខេត្តមួយរបស់ខ្លួន ដោយសន្យាបង្រួបបង្រួមដោយសន្តិវិធី តែក៏មិនបដិសេធការប្រើកម្លាំងដែរ។ ចិនថាក្នុងនាមនៃគោលការណ៍ចិនតែមួយ គ្មានប្រទេសណាមួយរក្សាទំនាក់ទំនងផ្លូវការជាមួយចិនផងនិងកោះតៃវ៉ាន់ផងឡើយ។
កាលពីខែសីហាឆ្មាំទៅមិញចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំពុំធ្លាប់មានពីមុនមក នៅជុំវិញកោះតៃវ៉ាន់ជាការតបតចំពោះទស្សនកិច្ចរបស់ប្រធានសភាអាមេរិកសម័យនោះលោកស្រីណានស៊ីផេឡូស៊ីនៅក្រុងតៃប៉ិ។ លើកនេះរដ្ឋមន្ត្រីការពារតៃវ៉ាន់វាយតម្លៃថាជារឿងរសើប ដែលចិនបញ្ជូននាវាផ្ទុកយន្តហោះSANDONGមកកាន់ច្រកសមុទ្រតៃវ៉ាន់៕
ចែករំលែកព័តមាននេះ