ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេរិ​ក​ប្រុងប្រៀប​ទុក​ជម្លៀស​គ្រួសារ​យោធា​ចេញពី​កូរ៉េ​

6 ឆ្នាំ មុន

ទីបញ្ជាការ​យោធា​អា​មេ​រិ​ក​នៅ​កូរ៉េ​​រាយការណ៍​នា​ថ្ងៃ​ទី​១៦ តុលា ថា

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទីបញ្ជាការ​យោធា​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​១៦ តុលា ថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​មួយ ដើម្បី​រៀបចំ​សម្រាប់​ការ​ជម្លៀស​បណ្តា​គ្រួសារ​យោធា ព្រមទាំង​បុគ្គលិក​ស៊ី​វិល​ចេញពី​ប្រទេស​នេះ ។

យោង​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា នេះ​ជា​សមយុទ្ធ​ដោយ​ទៀងទាត់​មួយ ក៏​ប៉ុន្តែ​ទូរទស្សន៍​កូរ៉េ​ខាងត្បូង YTN គូសបញ្ជាក់​ថា តាម​ធម្មតា​កង​យោធា​អា​េ​ម​រិ​ក​ពុំដែល​រាយការណ៍​ពី​ព្រឹត្តិការណ៍​បែប​នេះ​ឡើយ ។ ទូរទស្សន៍ YTN រៀបរាប់​ថា ទីបញ្ជាការ​យោធា​អា​េ​ម​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​បាន​ផ្តល់​ព័ត៌មាន​ពី​ការ​ធ្វើ​សមយុទ្ធ​បែប​នេះ ដែល​ចូលរួម​ដោយ​បណ្តា​គ្រួសារ​យោធា សម្រាប់​រៀបចំ​ពួក​គេ​ក្នុង​ការ​ជម្លៀស​ចេញពី​កូរ៉េ​ខាងត្បូង​ក្នុង​ករណី​មាន​សភាពការណ៍​បន្ទាន់ ។

តាម​ទីបញ្ជាការ​នេះ​ថា សមយុទ្ធ​មានឈ្មោះ​ថា COURAGEOUS CHANNEL ជាមួយ​ការ​ចូលរួម​របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ក្រសួងការបរទេស​អា​េ​ម​រិ​ក​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៣ ទៅ​២៧ តុលា ។ ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​នេះ បណ្តា​កង​យោធា និង​គ្រួសារ​ពួក​គេ​នឹង​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​ក្នុង​ករណី​មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ ក្នុង​នោះ​រួម​មានការ​គ្រប់គ្រង​វិបត្តិ ហើយ​ជា​ពិសេស​ការ​ជម្លៀស​ចេញ​បុគ្គលិក​ស៊ី​វិល​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្ស ។

កង​យោធា​អា​មេ​រិ​ក​និយាយ​ម្យ៉ាងទៀត​ថា នេះ​ជា​សមយុទ្ធ​ដោយ​ទៀងទាត់​មួយ ដែល​ពុំ​ទាក់ទិន​នឹង​សភាពការណ៍​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ។

ទោះបី​យ៉ាងណា ទូរទស្សន៍ YTN គូសបញ្ជាក់​ថា ទីបញ្ជាការ​យោធា​អា​េ​ម​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​ជា​ទូទៅ​ពុំដែល​ចេញ​ការ​ប្រកាស​ជា​សាធារណៈ​អំពី​កាលបរិច្ឆេទ​នៃ​សមយុទ្ធ​ដូច​ជា​សមយុទ្ធ COURAGEOUS CHANNEL នេះ​ជាដើម​ឡើយ ។

នា​ថ្ងៃ​ទី​១៦ តុលា កង​នាវាចម្បាំង​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ដ៏​ធំ​មួយ​នៅ​ជិត​ឆ្នេរសមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ ដែល​សមយុទ្ធ​នេះ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៦ តុលា ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​សមយុទ្ធ​យោធា​រួម​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​សេ​អ៊ូ​ល ៕