ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​ខេត្ត​ ស្រាវជ្រាវ​ចាប់ខ្លួន​ជន​សង្ស័យ​៣នាក់វា.យ​ប្លន់​ម៉ូតូ

11 ខែ មុន
  • តាកែវ

ជន​៣​នាក់ ដែល​ជាប់​សង្ស័យពាក់ព័ន្ធ​នឹង​ករណី​ពួនស្ទាក់​វា.យ​យក​ម៉ូតូ នៅ​លើ
ខ្នង​​ប្រឡាយ​ត្រពាំង​ស្រងាំ ក្នុងភូមិ​ស្លែង ឃុំ​ជំ​រះពេន ស្រុក​សំរោង

ខេត្តតាកែវ ៖ ជន​៣​នាក់ ដែល​ជាប់​សង្ស័យពាក់ព័ន្ធ​នឹង​ករណី​ពួនស្ទាក់​វា.យ​យក​ម៉ូតូ នៅ​លើ
ខ្នង​​ប្រឡាយ​ត្រពាំង​ស្រងាំ ក្នុងភូមិ​ស្លែង ឃុំ​ជំ​រះពេន ស្រុក​សំរោង កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​ត្រូវ​កងរាជអាវុធហត្ថខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​សំរោង ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ២០២៣ ។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​តាម​ពេលវេលា​ផ្សេង​ៗ​គ្នា ៖
១-​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ឃាត់ខ្លួន ឈ្មោះ រឿ​ន សា​ម៉ឺ​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។
២-​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ឃាត់ខ្លួនឈ្មោះ ហៃ វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ទាំង​​ពីរ​នាក់​នេះ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ។
៣-​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ឃាត់ខ្លួន​ឈ្មោះ វណ្ណ ភារ​ម្យ ហៅ ង៉ែត ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បឹង ឃុំ​ខ្វាវ ស្រុក​សំរោង ។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី បន្ត​ថា តាម​ពាក្យបណ្តឹង​របស់​ឪពុកមា​ជន​រង​គ្រោះ​ឈ្មោះ ឆាង ប៊ុ​ន​ធឿ​ន អាយុ​៣០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ស្លែង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង រៀប​រាប់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល មាន​ជន​៣នាក់ ក្នុង​នោះ​ស្គាល់​ម្នាក់​ឈ្មោះ សា​ម៉ឺ​ឌី បាន​ធ្វើសកម្មភាព​ស្ទាក់​វាយ​យក​ម៉ូតូ​ក្មួយ​របស់​គាត់ នៅលើ​ខ្នង​ប្រឡាយ​ត្រពាំង​ស្រងាំ ស្ថិត​ក្នុងភូមិ​ស្លែងឃុំ​ជំ​រះ​ពេន ។

ម៉ូតូ​ដែល​ត្រូវ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដាសេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខកំពង់ស្ពឺ ១R-៦៣៨៥ ជា​របស់​ក្មួយ​ស្រី​គាត់​ឈ្មោះ សុត រចនា អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ស្លែង ឃុំ​ជំ​រះ​ពេន ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់ តែ​ដោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ជនសង្ស័យ​ក៏​ត្រូវ​ឃាត់ខ្លួន​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣នាក់​សារភាព​ថា ពួក​គេ​ពិតជា​បាន​ស្ទាក់​វា.យ​យក
ម៉ូតូ​​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន និង​ត្រូវ​បាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ