ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​ឥត​ប្រណី ភ័យ​ពេក​ក្រឡាប់​ខ្លួនឯង

6 ឆ្នាំ មុន

ខេត្តកំពត ៖ នៅពេលឃើញបែបនេះ ហើយត្រូវជាមួយភាពភ័យខ្លាចផង ក៏បានដាក់មេប្រូចចោល

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​កូរ៉េ​មួយ​គ្រឿង ជាមួយ​ម៉ូតូ​តុ​ក​ៗ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត ខេត្ត​ព្រះ​សីហ​នុ ភូមិ​រលួស ឃុំ​ង​ទូក ស្រុក​ទឹកឈូ ។

អ្នក​បើក​ម៉ូតូ​តុ​ក​ៗ​ឈ្មោះ ណុ​ប រ​ដ្ឋា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ពេជ្រ​ទី​២ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​អ្នក​រួម​ដំណើរ​ជា​ប្រ​ព​ន្ឋ​ឈ្មោះ អ៊ី​ត ស្រី​មុំ អាយុ​២១​ឆ្នាំ អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ លី​ន ដា ភេទ​ស្រី អាយុ​១២​ឆ្នាំ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ ចំណែក​ជន​បង្ក​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ។

សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កូរ៉េ​ដែល​កែ​ទ្រុង​ដឹក​ចាហួយ ពណ៌​លឿង ស្លាក​លេខ ភ្នំពេញ​៣C-៥៨០៨ មួយ​គ្រឿង បាន​ទៅ​បុក​ពីក្រោយ​ម៉ូតូ​តុ​កតុក​ដែល​កំពុង​តែ​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​តុ​ក​ៗ​ចំនួន​បី​នាក់​រង​របួស ម្នាក់​ធ្ងន់ និង​ពីរ​នាក់​ស្រាល ម៉ូតូ​ត្រូវ​ខូចខាត​ធ្ងន់ រីឯ​រថយន្ត​បង្ក​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​ស្នាមភ្លោះ​ផ្លូវ ហើយ​អ្នក​បើក​នឹក​ស្មានថា​ មាន​មនុស្ស​ស្លាប់ និង​របួសធ្ងន់ ក៏​ដាក់​មេ​ប្រូច​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។  ចំណែក​យានយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕