ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រានតែភ្លៀង​ធ្លាក់​១​មេ​ ទឹក​ហូរ​ចូល​ទន្លេ​​ពុល​ត្រី​ងា​.​ប់​អស់​​​​ច្រើន​​តោន

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ត្រី​ចិញ្ចឹម​ក្នុង​បែជា​ច្រើន​បែ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ពុល​ងា​.​ប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមេសា ២០២៣…

ខេត្តកំពង់ឆ្នាំង ៖ ត្រី​ចិញ្ចឹម​ក្នុង​បែជា​ច្រើន​បែ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ពុល​ងា​.​ប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមេសា ២០២៣ ។ ទោះ​យ៉ាងណា នៅ​ថ្ងៃ​ទី​៥ ខែមេសា នេះ​ ស្ថានភាព​ក៏​បាន​ធូរស្រាល​ខ្លះ​ហើយ បន្ទាប់​ពី​ម្ចាស់​បែ​ត្រី​បាន​ប្រើ​វិធី​ដើម្បី​ជួយ​សង្គ្រោះ​ត្រី​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ត្រី​ពិតជា​បាន​ងា​.​ប់​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ៤ ខែមេសា នេះ​ពិតប្រាកដ​មែន ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៥ ខែមេសា នេះ ស្ថានភាព​បាន​ធូរស្រាល​ហើយ​បន្ទាប់​ពី​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ទាំងនោះ​បាន​ប្រើ​វិធី​អូស​បែ​ត្រី​របស់​ខ្លួន​ចុះឡើង​ៗ ដើម្បី​ឲ្យ​មាន​ខ្យល់​អុកស៊ីហ្សែន​ឡើង​វិញ និង​ដើម្បី​បំបាត់​ក្លិនស្អុយ ដែល​បណ្ដាល​ឲ្យ​ត្រី​ពុល ។

ចំពោះ​មូលហេតុ​គឺ​បណ្ដាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ពី​ប៉ែក​ខាងលើ​១​មេ ហើយ​ទឹកបាន​ហូរ​នាំ​យក​ចំហាយ​ក្តៅ​ចុះចូល​ទន្លេ និង​នាំ​ក្លិនស្អុយ​មក​ជាមួយ​ទើប បណ្ដាល​ឱ្យ​ត្រី​ពុល​ងា​.​ប់​អស់​ជា​ច្រើន​តោន ។

លោក លី​ឡា បញ្ជាក់​ទៀត​ថា មិន​ទាន់​ដឹង​ថា ចំនួន​បែ​ត្រី​របស់​អ្នក​ភូមិ​ចុង​កោះ មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ច្រើន​អាច​ដល់​រាប់រយ​បែ​ត្រី ដែល​បែ​ត្រី​នីមួយ​ៗ​មាន​ចិញ្ចឹម​ត្រី​ដូច​ជា ត្រី​ខ្យា ត្រី​ពោធិ៍ ត្រី​សណ្ដាយ ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​ខ្យា​ង និង​ត្រី​ប្រា ជាដើម ហើយ​ក្នុង​បែ​នីមួយ​ៗ​មាន​ត្រី​ចិញ្ចឹម​ចាប់ពី​១​តោន ដល់​៦​តោន ។ ចំណែកឯ​បែ​ធំ​ៗ​ខ្លះ​ទៀត​មាន​ពី​២០ រហូត​ដល់​៥០​តោន​ឯណោះ ។

ចំពោះ​បរិមាណ​ត្រី​រង​គ្រោះ​ធម្មជាតិ ដែល​បណ្តាល​ឱ្យ​ងាប់ គឺ​ក្នុង​បែ​នីមួយ​ៗ​ងាប់​អស់​ប្រមាណ​ពី​១០​ទៅ​២០% ។ ក្រោយ​ពី​ការ​ណែនាំ​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ ក៏​ដូច​ជា​ពួក​គាត់​ធ្លាប់​ប្រើ​បាន​អូស​បែ​ត្រី​ចុះឡើង​ៗ តាម​ដង​ទន្លេ ដើម្បី​បង្កើន​ឲ្យ​មាន​ខ្យល់​អុកស៊ីហ្សែន​ធ្វើ​ឲ្យ​ត្រី​របស់​ពួក​គាត់​អាច​ស្ដារ​ស្ថានភាព​ឡើង​វិញ​បាន​ហើយ ។

លោក​បាន​បញ្ជាក់​ថា បើ​ស្ថានភាព​ធាតុអាកាស​នៅ​តែ​បែប​នេះ ម្ចាស់​បែ​ត្រូវ​ចាំបាច់​ត្រូវ​តែ​អូស​បែ​ត្រី​របស់​ខ្លួន​ចុះឡើង ៗ​នេះ​បន្ត​ទៀត ឬ​ក៏​ត្រូវ​ដាក់​ម៉ាស៊ីន​បាញ់​ខ្យល់​បង្កើត​អុកស៊ីហ្សែន​ក្នុង​បែ​ថែម​ទៀត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់ទឹក​ត្រជាក់​ឡើង​វិញ ទើប​ស្ថាន​ភាពល្អ​ប្រសើរ ។

អត្ថបទសរសេរ ដោយ