ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​បន្លែ​តាម​បច្ចេកទេស​ថ្មី ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល ខណៈ​អាកាសធាតុ​ក្តៅ​ខ្លាំង

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​បន្លែ​ម្ទេស​ហា​វ៉ៃ និង​បន្លែ​ស្ពៃ​ផ្កាស ព្រមទាំង​ស្ពៃខៀវ របស់​ប្រជា​កសិករ​ម្នាក់​ដែល​ដាំ​ដុះ​ជា​លក្ខណៈ​បច្ចេក​ទេស ស្ថិត​នៅ​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មានការ​ស្វិត​ស្រពោន​បន្តិច​ម្តង​ៗ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​ក៏​មាន​បញ្ហា​ជំងឺ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​បន្លែ​ម្ទេស​ហា​វ៉ៃ និង​បន្លែ​ស្ពៃ​ផ្កាស ព្រមទាំង​ស្ពៃខៀវ របស់​ប្រជា​កសិករ​ម្នាក់​ដែល​ដាំ​ដុះ​ជា​លក្ខណៈ​បច្ចេកទេស ស្ថិត​នៅ​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មានការ​ស្វិត​ស្រពោន​បន្តិច​ម្តង​ៗ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​ក៏​មាន​បញ្ហា​ជំងឺ​ក្រា​ស៊ី​ទៀត ខណៈ​ម្ចាស់​មិន​ទាន់​ដឹង និង​រិះរក​របៀប​កំចាត់​ចោល​នៅឡើយ​ទេ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​មានឈ្មោះ ផៃ ផា​នី អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណ​ន សោភា រស់​នៅ​ក្នុងភូមិ​ខាងលើ បានឱ្យ​ដឹង​ថា លោក​បាន​ដាំ​ម្ទេស​ហា​វ៉ៃ​ជាង​១០០០​ដើម និង​ស្ពៃ​៣​កន្លែង​នៅ​ក្បែរ​ៗ​គ្នា ដោយ​ម្ទេស​របស់​លោក​ជិត​ដល់​ពេល​ត្រូវ​ប្រមូល​ផល​ដែរ​ហើយ នៅ​សល់​ត្រឹមតែ​រយៈពេល​១​អាទិត្យ​ទៀត​ប៉ុណ្ណោះ​។

លោក​បន្ត​ទៀត​ថា បញ្ហា​ប្រឈម​នឹង​ការ​ខូចខាត​ដំណាំ​ម្ទេស​ហា​វ៉ៃ ដែល​ដាំ​តាម​លក្ខណៈ​បច្ចេកទេស​នេះ គឺ​ទើបតែ​ចាប់ផ្តើម​កើត​មាន​ឡើង​ជំងឺ​ក្រា​ស៊ី បណ្តាល​ឱ្យ​ស្វិត​ប្រ​ពោន ដោយ​ខាង​លោក​ក៏​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​រក​ថ្នាំ​អ្វី ដើម្បី​ព្យាបាល ឬ​ទប់ស្កាត់​កុំឱ្យ​ងា​.​ប់​បាន​ឡើយ? ពោល​គឺ​ដោយ​ចាប់ផ្តើម​ងា​.​ប់​ជា​បណ្តើរ​ៗ​ហើយ​។

លោក​បន្ត​ទៀត​ថា ការ​ដាំ​ដំណាំ​បន្លែ​តាម​របៀប​បច្ចេកទេស​ថ្មី​នេះ​វិញ គឺ​ធ្វើ​ឡើង​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ចំពោះ​ការ​ព្យាបាល​ដំណាំ​ដែល​កំពុង​ជួប​បញ្ហា​ជំងឺ​នេះ ខាង​លោក​ក៏​ចាប់ផ្តើម​រក​វិធីសាស្ត្រ​ផ្សេង​ៗ ដើម្បី​ព្យាបាល​ដោយ​ខ្លួនឯង​ផង​ដែរ​។ បញ្ហា​ប្រឈម​មួយទៀត ចំពោះ​ដំណាំ​បន្លែ​របស់​ខ្លួន​សព្វ​ថ្ងៃនេះ គឺ​អាកាសធាតុ​ក្តៅ​ខ្លាំង ព្រោះ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បណ្តាល​ឱ្យ​រួញ​ស្លឹក និង​ជ្រុះ​ផ្កា​ក្តិ​ប​អស់​ជា​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​ទិន្នផល​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

ទោះបីជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏​ដោយ លោក​នៅ​តែ​ថែទាំ​ដំណាំ​បន្លែ​នេះ​ដដែល ព្រោះ​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​ខាង​ផ្នែក​កសិកម្ម​។ ហើយ​ម្ទេស​ហា​វ៉ៃ បច្ចុប្បន្ន​នេះ ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​១​គីឡូក្រាម តម្លៃ​៥០០០​ទៅ​៦០០០​រៀល​ប៉ុណ្ណោះ ដែល​កាលពីមុន​គឺ​មាន​តម្លៃ​ខ្ពស់​គ្រាន់បើ​។

តែ​ទោះបីជា​យ៉ាងណា ការ​ដាំ​ដំណាំ​បន្លែ​លក់​នេះ មិនសូវ​មានការ​ខាត​ទុន​ច្រើន​ប៉ុន្មាន​នោះ​ទេ ដោយ​ចំណេញ​អាច​ទទួលយក​បាន ព្រោះ​ខាង​លោក​មានការ​យកចិត្តទុកដាក់​ថែទាំ​បន្លែ​គ្រប់ពេលវេលា លុះ​ពេល​ជិត​ដល់​ប្រមូល​ផល ឈ្មួញ​ឃើញ​ផ្លែ​ម្ទេស​ល្អ​ៗ ក៏​ទិញ​យក​ទៅ​លក់ដូរ​នៅ​តាម​ផ្សារ​ដាច់​អស់​ៗ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ