ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​នៅ​ថៃ វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញជាបណ្ដើរ​ៗ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ជិត​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ថា បងប្អូន​ពលករ​ខ្មែរ ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ចាប់ផ្តើម​វិល​ត្រឡប់​ចូល​មក​ប្រទេស​វិញ ជា​បណ្ដើរ​ៗ​ហើយ…

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ជិត​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ថា បងប្អូន​ពលករ​ខ្មែរ ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ចាប់ផ្តើម​វិល​ត្រឡប់​ចូល​មក​ប្រទេស​វិញ ជា​បណ្ដើរ​ៗ​ហើយ តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា ។

របាយការណ៍​នៅ​ចំណុច​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​សំពៅ​លូន នៃ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៣​នេះ​បងប្អូន​ពលករ​ខ្មែរ​ចំនួន ២២២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៨៨​នាក់ បាន​ចាក​ចេញពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា​វិញ ដែល​ចំនួន​នេះ នឹង​កើន​ឡើងជា​បន្តបន្ទាប់ នៅ​ច្រក​ទ្វារ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ រៀបចំ​ការ​ទទួល​ពួក​គាត់​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ជំនាញ និង​ការ​ណែនាំ ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក ។ ជាមួយ​គ្នា​នេះ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ពួក​គាត់ ក្នុង​ការ​មក​ដល់ និង​វិល​ត្រឡប់​ទៅ​កាន់ លំនៅ​ដ្ឋា​ន ស្រុក​កំណើត​របស់​គាត់ ប្រកបដោយ​សុខ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ