ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA ​ប្រកា​សប​ញ្ជូន​នារី​ដំបូង​ម្នាក់​ទៅ​ជុំវិញ​ភព​ព្រះ​ចន្ទ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អង្គការ NASA អា​មេរិ​ក​រួម​ជាមួយ​ទីភ្នាក់ងារ​អវកាស​កា​ណា​ដា ប្រកាសកាលពី​ថ្ងៃ​

សហរដ្ឋអាមេរិក ៖ អង្គការ NASA អា​មេរិ​ក​រួម​ជាមួយ​ទីភ្នាក់ងារ​អវកាស​កា​ណា​ដា ប្រកាសកាលពី​ថ្ងៃ​ទី​៣ មេ​សា​នូវ​ឈ្មោះ អវកាសយានិក​៤រូប​ដែល​ត្រូវ​ប​ញ្ជូន​ទៅ​ទី​អវកាស​ជុំវិញ​ភព​ព្រះ​ចន្ទ​ តែ​មិន​ចុះ​ចត ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ ដោយ​ក្នុងចំណោម​អវកាសយានិក​ទាំង​៤​រូប​នោះ​មាន​នារី​ម្នាក់​និង​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់ ។

អវកាសយានិក​ទាំង​៤​រូប​នេះ​មាន​ជនជាតិអា​មេ​រិ​ក​លោកស្រី CHRISTINA HAMMOCK KOCH លោក KVICTOR GLOVER លោក REIT WISEMAN និង​អវកាសយានិក​កា​ណា​ដា​លោក JEREMY HANSEN ។

ក្រុម​អ​វកាស​យានិក​នោះ​នឹង​ធ្វើ​ដំណើរ​តាម​យានអាវ​កាស ORION របស់ NASA ក្នុង​ក្រប​ខណ្ឌ​នៃកម្ម​វី​ធី ARTEMIS ដែល​សំដៅ​នាំ​អវកាសយានិកទៅ​កាន់​ដែនដី​ភព​ព្រះ​ចន្ទ ដែល​ជា​លើក​ដំបូង​ចាប់តាំងពី​ជាង​៥០​ឆ្នាំ​មក​ហើយ បន្ទាប់​មក​រៀបចំ​សម្រាប់​ការ​ស្ថិត​នៅ​លើ​ភព​ព្រះ​ចន្ទ​ក្នុង​រយៈពេល​យូរ ។ គោលបំណង​នា​ទឹក​ចុង​ក្រោយ​គឹ​ប​ញ្ចូ​ន​មនុស្ស​ទៅ​កាន់​ភព​ព្រះ​ចន្ទ​នា​អំឡុង​ឆ្នាំ​២០៤០​។

មេបញ្ជាការ​បេសកកម្ម​លោក REIT WISE MAN ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍ និង
អវកាស​យានិក​អា​មេ​រិ​ក​២​រូប​ទៀត សុទ្ធតែ​ជា​អ្នកធ្លាប់​ឆ្លងកាត់​ស្ថិត​នៅ​ទី​អវកាស​ក្នុង​ស្ថានីយ​អ​វ
កាស​អន្តរជាតិ ISS តែ​អវកាសយានិក​កា​ណា​ដា លោក JEREMY HANSEN ជា​អ្នក​ដែល​នឹង
ទៅ​កាន់​ទី​អវកាស​ជា​លើក​ដំបូង ។

យានអវកាសដែល​ពួក​គេ​ត្រូវ​ជិះ គ្រោង​បាញ់​បង្ហោះ​នា​ខែវិច្ឆិកាឆ្នាំ​២០២៤ តែ​អាច​មានការ​ពន្យារពេល ។ បេស​កកម្ម​នោះ​អាច​មាន​រយៈពេល​១០​ថ្ងៃ ដែល​នឹង​ជាការ​សាកល្បង​ចុង​ក្រោយ​មុន​ការ​វិល​ត្រឡប់​របស់​មនុស្ស​ទៅ​កាន់​ដែនដី​ភព​ព្រះ​ចន្ទ​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ