ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ឡើងរបងក្រោយផ្ទះ ចូលទៅគាស់​ទូដែក​យក​អស់​ប្រហែល​ជាង​១​ម៉ឺនដុល្លារ

1 ឆ្នាំ មុន
  • កំពត

ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ ដែល​ប្តីឈ្មោះ គង់ ហៀ​ង អាយុ​៦៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជា ថេ​ត ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ

ខេត្តកំពត ៖ ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ ដែល​ប្តីឈ្មោះ គង់ ហៀ​ង អាយុ​៦៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជា ថេ​ត ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​ឈើទាល ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស បាន​ត្រូវ​ក្រុម​ចោរលួច​គាស់​យក​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​គាស់​ទូដែក​យក​មាសប្រាក់​សរុប​ប្រហែល​ជាជាង​១​ម៉ឺន​ដុល្លារ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា​នោះ លោក​ឧត្តមសេនីយ៍​ត្រី លក ញ៉ា​វ ស្នងការ​រង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ រួម​ជាមួយ​នគរបាល​ការិយាល័យ​បច្ចេក​ទេ​ស្ត និង​នគរបាល​ស្រុក​បន្ទាយមាស បាន​ទៅ​ធ្វើ​​កោសល្យ​វិច័យ​នៅ​កន្លែង​កើតហេតុ និង​ពិនិត្យ​កន្លែង​ដែល​ក្រុម​ចោរ​យក​ដើម​គ​ឡើង​តាម​របង​ក្រោយ​ផ្ទះ រួច​ចូល​បន្ត​តាម​ទ្វារផ្ទះ​ពី​ក្រោយ ។

បន្ទាប់​មក ក្រុម​ចោរ​ចូល​ទៅ​ក្នុង​បន្ទប់ ដោយ​យក​កាំបិ.ត ​និង​ចប​ត្រសេះ​ មក​ពុះ​ទូដែក​បំបែក​ រួច​យក​លុយ ​និង​មាស រួច​ហើយ​រត់​ចេញ​តាម​ផ្លូវក្រោយ​ ទៅ​ឡើង​រថយន្ត​ជិះ​តាម​ផ្លូវជាតិ​លេខ​៣១ ឆ្ពោះទៅ​ទិស​ខាងជើង​បាត់​ទៅ។

បើ​តាម​ស្ត្រី​ឈ្មោះ ចាន់ នី ជា​កូន​ម្ចាស់ផ្ទះ​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​នោះ ម្ដាយ​គាត់​បាន​ទៅ​លេង​ផ្ទះ​គាត់​នៅ​ផ្សារ​តន់​ហន់ ក្នុងស្រុក​កំពង់ត្រាច រីឯ​ឪពុក​ជាប់រវល់​ទៅ​កាត់​ប្លង់​ដី​នៅ​សាលាស្រុក​បន្ទាយមាស ។ ហើយ​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរ​គាស់​ទូដែក​លួច​យក​ទៅ​នោះ តាម​ការ​ប៉ាន់ស្មាន ​គឺ​មាស១​​តម្លឹង៩​​ជី ​និង​លុយ​ខ្មែរ​១៦​​លាន​រៀល ព្រមទាំង​​លុយ​ដុល្លារ​៤​​ពាន់​ដុល្លារ​ទៀត ដែល​សរុប​​ប្រហែលជា​ជាង​១ម៉ឺន​ដុល្លារ ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ ធី ដែល​មានផ្ទះ​ឃ្លាតពី​គ្នា​ប្រហែល​៦០​ម៉ែត្រ បាន​​និយាយ​ថា គាត់​ឃើញ​មនុស្ស​២​នាក់​ដើរ​សសៀរ​ក្បែរ​របង​ផ្ទះ​គាត់​សំដៅទៅ​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ ។ លុះ​ប្រមាណ​ជិត​១​ម៉ោង​ក្រោយ​មក ក៏​ឃើញ​មនុស្ស​ប្រុស​៣​នាក់​រត់​តាម​ក្រោយ​ផ្ទះ​គាត់ រួច​ទៅ​ឡើង​ជិះ​រថយន្ត​ដែល​ចត​ចាំ​នៅ​លើ​ផ្លូវជាតិ ។ ពេល​នោះ រូប​គាត់​ ​និង​អ្នក​ផ្ទះ​ដែល​ឃើញ​មនុស្ស​ប្រុស​៣​នាក់​នោះ​រត់ ​ក៏​ឆ្ងល់​ដែរ តែ​សង្ស័យ​ថា​ប្រហែល​គេ​ដេញចាប់​អ្នក​ជក់​គ្រឿងញៀ.ន ឬ​ក៏​គេ​ដើរ​ដាក់​ថ្នាំ​ចាប់​កុក​ ទើប​មិន​បាន​ចាប់អារម្មណ៍​ពី​រឿង​ចោរកម្ម ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ម្ចាស់ផ្ទះ​ត្រឡប់​ពី​ក្រៅ​មក​ដល់​វិញ ហើយ​ឃើញ​ទូ​ដាក់​មាស​ និង​លុយ​ត្រូវ​ធ្លុះធ្លាយ ទើប​ដឹង​ថា ត្រូវ​ចោរលួច​គាស់​យក​ទ្រព្យសម្បត្តិ​អស់ ។ ចំណែក​នគរបាល​ខេត្ត​ និង​ស្រុក កំពុង​ផ្ទៀងផ្ទាត់​រូបភាព​ជនសង្ស័យ និង​សាកសួរ​ពីដំណើររឿង​ដែល​ក្រុម​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យ
សម្បត្តិ​​ទាំង​ថ្ងៃនេះ ដោយ​អ្នក​ភូមិ​និយាយ​ថា ចោរប៉ុន្មាន​នាក់​នោះ ​ពិតជា​ហ៊ាន​សម្បើម​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ