ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកំលាំងនគរបាលស្រុកត្រាំកក់ សហការគ្នាជាមួយកំលាំងនគរបាលស្រុកបសែក ខេត្តកំពង់ស្ពឺ ធ្វើការដេញបង្ក្រាបចោរមួយក្រុម ខណ:ពេលដែលចូលធ្វើសកម្មភាពបន្លំលួចខ្សែ.កប្លាទីន រួចបើកឡានដើម្បីរត់គេចខ្លួន តែរត់មិនរួចត្រូវកំលាំងនគរបាលបង្ក្រាបទាន់ពេល រួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ខេត្តតាកែវ ដើម្បីចាត់ការបន្ត ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០១មេសា វេលាម៉ោង០២និង២០នាទីរសៀលនៅចំណុចទូលក់មាស ស្ថិតនៅក្នុងភូមិ ឬស្សី១គុម្ភ ឃុំអូរសារាយស្រុកត្រាំកក់ខេត្តតា
កែវ ។

លោកវរសេនីយ៍ឯកឌិក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់កោះសន្តិភាពយើងអោយដឹងថា ជនរងគ្រោះដែលជាអ្នកលក់មាសមានឈ្មោះ ហាប់ លី ភេទស្រី អាយុ៥០ឆ្នាំ មានទីលំរស់នៅភូមិទួលខ្លុង ឃុំអូររាយ ស្រុកត្រាំកក់ខេត្តតាកែវ ។ ចំណែកជនសង្ស័យមានគ្នាចំនួន០៣នាក់ជិះរថយន្តម៉ាកតូយ៉ូតា ព្រូសពណ៌ប្រផេះគ្មានផ្លាកលេខ បានចូលធ្វើសកម្មភាពចូលទៅក្នុងផ្សារ រួចបានសុំមើលខ្សែ.កប្លាទីន ដើម្បីទិញ ។

ប៉ុន្តែនៅពេលដែលម្ចាស់យកចេញពីទូហុចមកឲ្យជនសង្ស័យមើល ស្រាប់តែជនសង្ស័យបានឆក់យកពីដៃម្ចាស់អ្នកលក់ រួចរត់ឡើងរថយន្តរបស់ក្រុមខ្លួនបញ្ឆេះចាំជាស្រេច ដោយរថយន្តម៉ាក ពណ៌ប្រផេះ ដើម្បីបើករត់គេចខ្លួនតាមផ្លូវលេខ 132 ទៅទិសខាងលិចហើយបត់តាមផ្លូវដីឡូមកឡើងផ្លូវជាតិលេខ៤១ ទៅទិសខាងជើងបាត់ទៅ។

លោកវរសេនីយ៍ឯកឌិក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានបន្តថា ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកបានខលសុំអន្តរាគមន៍ពីកំលាំងនគរបាលស្រុកបសេដ្ឋខេត្តកំពុងស្ពឺដើម្បីជួយស្ទាក់ចាប់ក្រែងជនសង្ស័យរត់ឆ្លងទៅនឹងបានរាយការណ៍ជូនលោកស្នងការនគរបាលខេត្តរួចលោកបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាងផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលពីសំណាក់ លោក ឯកឆេង ហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកបានដឹកនាំកម្លាំងជំនាញ នឹងបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានចុះធ្វើប្រតិបត្តិការស្ទាក់ និងដេញតាមជនសង្ស័យ ។

លុះមកដល់ចំណុចជើងភ្នំល្អាងស្ថិតក្នុងភូមិធ្លក ឃុំស្វាយចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យក៏បានចុះលើរថយន្តរួចរត់គេចខ្លួនឡើងទៅលើភ្នំ ខណៈពេលនោះកម្លាំងសមត្ថកិច្ចក៏បានដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។ ១.ឈ្មោះ គឹម លីហួត អាយុ១៨ឆ្នាំ នៅភូមិមេគង្គសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ជាម្ចាស់រថយន្ត និងជាអ្នកបើកបរ ២-ឈ្មោះ សួន ពុទ្ធារិទ្ធ អាយុ១៧ឆ្នាំ នៅភូមិចាម សង្កាត់ជ្រោយ ចង្វារ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ៣-ឈ្មោះ លី ខៀង ភេទប្រុសអាយុ ១៦ឆ្នាំនៅភូមិចាម សង្កាត់ជ្រោយចង្វារខណ្ឌឫស្សីកែវរាជធានីភ្នំពេញ (ជាអ្នកចូលឆក់) នៅពេលដែលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន÷ស្លាកលេខរថយន្តមុខក្រោយដែលមានលេខភ្នំពេញ 2BP 3306 ចំនួន ០២ សន្លឹករថយន្តម៉ាក toyota prius ចំនួន ០១គ្រឿងពណ៌ប្រផេះ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ គឹម លីហួ លោកអាធាតុពណ៌លឿង១ខ្សែ (ផ្លាកទីន)ឯកសារបង់រំលោះរថយន្ត នៅពេលធ្វើការប្រតិបត្តិការបង្ក្រាបមុខសញ្ញាខាងលើនេះបានធ្វើឲ្យរងរបួសដល់កម្លាំងសមត្ថកិច្ចម្នាក់បាក់ជើង និងខូចខាតរថយន្តចំនួន ០៣គ្រឿងផងដែរ។

នៅចំពោះមុខកំលាំងនគរបាលខេត្ត ក្រុមជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចូលបន្លំឆក់យកខ្សែករពីអ្នកលក់មាសក្នុងផ្សារពិប្រាកដមែន ដើម្បីលក់ចាយពេលចូលឆ្នាំថ្មីខាងមុខនេះ។

ចែករំលែកព័តមាននេះ