ព្យុះកំបុតត្បូងវា.យប្រហារបណ្ដារដ្ឋអាមេរិកស្លា.ប់ច្រើននាក់
សហរដ្ឋអាមេរិក ៖ តុល្យការនៃការវា.យប្រហារដោយព្យុះកំបុតត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ លើ
សហរដ្ឋអាមេរិក ៖ តុល្យការនៃការវា.យប្រហារដោយព្យុះកំបុតត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ លើ
សហរដ្ឋអាមេរិក ៖ តុល្យការនៃការវា.យប្រហារដោយព្យុះកំបុតត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ លើរដ្ឋអាមេរិកជាច្រើនក្នុងនោះមានរដ្ឋតេននេស៊ី អ៊ីនឌីយ៉ាណា ឬអាកាន់សាស់មកដល់យប់ថ្ងៃទី២មេសា ចំនួនអ្នកស្លា.ប់ឡើងដល់២៩នាក់ហើយ រួចមនុស្សច្រើនសិបពាន់គ្រួសារនៅតែជួបការដាច់ភ្លើង។

យោងតាមអាជ្ញាធរថា តុល្យការនៃព្យុះកំបុតត្បូងនិងព្យុះដទៃទៀត ដែលវា.យប្រហារកាលពីចុងសប្ដាហ៍លើរដ្ឋអាមេរិកជាច្រើន មកដល់ថ្ងៃទី២មេសា ចំនួនអ្នកស្លា.ប់មានដល់យ៉ាងតិច២៩នាក់។ កុមារ២នាក់និងមនុស្សពេញវ័យម្នាក់ ស្លា.ប់នៅមេមហ្វីរដ្ឋតេននេស៊ី ដោយសារដើមឈើរលំបាក់លើផ្ទះពួកគេ។ បែបនេះនាំឲ្យចំនួនអ្នកស្លា.ប់ក្នុងរដ្ឋនោះនាភាគខាងត្បូងសហរដ្ឋអាមេរិកឡើងដល់១២នាក់។

នៅរដ្ឋអ៊ីនឌីយ៉ាណា មនុស្ស៥នាក់ស្លា.ប់ដោយសារព្យុះមួយ។ ចំនួនអ្នកស្លា.ប់ទាំងនោះបូកបញ្ចូលជនរងគ្រោះដែលជំរឿនឃើញនៅរដ្ឋអាកាន់សាស់ មីស៊ីស៊ីពី អាឡាបាម៉ា អ៊ីលីណយនិងដឺឡាវ៉ា៕
ចែករំលែកព័តមាននេះ