ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ WAGNER​ អះអាង​ពី​ការ​វា.យ​យក​បាន​សាលាក្រុង​បាក់​មូ​ត

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កង​ទាហានស៊ី​ឈ្នួល​រុ​ស្ស៊ី​ក្រុម​ WAGNER នា​ថ្ងៃ​ទី​៣​ មេ​សា​ នេះ​អះអាង​ពី​ការ​ចូល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កង​ទាហានស៊ី​ឈ្នួល​រុ​ស្ស៊ី​ក្រុម​ WAGNER នា​ថ្ងៃ​ទី​៣​ មេ​សា​ នេះ​អះអាង​ពី​ការ​ចូល​កាន់កាប់​សាលាក្រុង​បាក់​មូ​ត ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដោយ​គូសបញ្ជាក់​ថា ការ​វា.យ​កាន់កាប់​សាលាក្រុង​នោះ​ហាក់​មាន​ន័យ​ថា កងកម្លាំង​យើង​ពេល​នេះ​ត្រួតត្រា​ទីក្រុង​នេះ​ហើយ​។

តាម​តេ​ឡេ​ក្រាម​ប្រមុខ​កងកម្លាំង​WAGNER លោក​អេ​ហ្វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ីន​និយាយ​ថា តាម​ន័យ​ត្រឹមត្រូវ​ក្រុ​​ង​បាក់​មូ​ដ​ត្រូវ​បាន​យើង​វា.យ​យក​បាន​ហើយ​។ សត្រូវ​ទៅ​ប្រមូលផ្ដុំ​គ្នា​ក្នុង​បណ្ដា​តំបន់​ភាគ​ខាងលិច​ក្រុង​។ បើ​តាម​ន័៍យ​ច្បាប់​ក្រុង​នោះ​ធ្លាក់​ក្នុង​ដៃ​យើង​ហើយ​។ ក្នុង​វី​ដេ​អូ​មួយ​អម​ដោយសារ​របស់​ខ្លួន លោក​អេ​ហ្វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​បាន​លើក​ទង់ជាតិ​រុ​ស្ស៊ី​ដែល​ចារ​ឈ្មោះ​ជា​ការ​ផ្ដល់​កិត្តិយស ដល់​លោក​SVLADIEN TATARSKII ជា​អ្នក​ការពារ​ប្ដូរផ្ដាច់​ការ​វា.យលុក​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​ស្លា.ប់​នា​ថ្ងៃ​ទី​២ ​មេ​សា ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​នៅ​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​។

លោក​ថ្លែង​ទៀត​ថា​ បណ្ដា​មេបញ្ជាការ​កងកម្លាំង​របស់​លោក ដែល​វា.យ​កាន់កាប់​សាលាក្រុង​បាក់​មូ​ត នឹង​លើក​ទង់ជាតិ​រុ​ស្ស៊ី​តាម​កន្លែង​នានា​ក្នុង​កណ្ដាល​ក្រុង​។ ប៉ុន្តែ​នា​ប៉ុន្មាន​ម៉ោង​មុន​នេះ​តាម​FACEBOOK សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា សត្រូវ​មិន​បញ្ឈប់​ការ​វា.យប្រហារ​លើ​ក្រុង​បាក់​មូ​ត​ឡើយ​។

ទោះបី​យ៉ាងណា​ កងកម្លាំង​ការពារ​របស់​យើង​នៅ​តែ​ក្រាយ​ទប់ទល់ ដោយ​អង់អាច​ក្លាហាន ដោយ​រុញច្រាន​ការ​វាយលុក​ជា​ច្រើន​របស់​សត្រូវ​។ អ៊ុយ​ក្រែ​ន​វាយតម្លៃ​ថា ការ​ប្រយុទ្ធ​ការពារ​ក្រុង​បាក់​មូ​ដ​គឺ​សំខាន់​ណាស់​ដើម្បី​ទប់​កងទ័ព​រុ​ស្ស៊ី​នៅ​រណសិរ្ស​ខាងកើត​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ