ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​យក្ស​ទាំង​៧ កំពុង​ត្រៀមខ្លួន​បង្ហាញ​ភ្ញៀវ​ទេស​ចរ​​ជាតិ និង​អន្តរជាតិ​​​លើ​ទឹកដី​អង្គ​រ​ហើយ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • សៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដុតដៃដុតជើង ដើម្បី​រៀបចំ «​ពិព័រណ៍​វត្ថុ​យក្ស​» ចំនួន​៧​យ៉ាង រួម​មាន ៖ ចាប៉ី​ដង​វែង​យក្ស​, កន្ទ្រង់​ប្រហុក​យក្ស​, មួក​ស្លឹក​ត្នោត​យក្ស​, សម្បុក និង​ពងមាន់​យក្ស​, បំពង់​ទឹកត្នោត​យក្ស​, អ​ន្រុ​ត​យក្ស និង ក្បាល​ហនុមាន លេង​សម្រាប់​ល្ខោនខោល គេ​ហៅ​ថា

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដុតដៃដុតជើង ដើម្បី​រៀបចំ «​ពិព័រណ៍​វត្ថុ​យក្ស​» ចំនួន​៧​យ៉ាង រួម​មាន ៖ ចាប៉ី​ដង​វែង​យក្ស​, កន្ទ្រង់​ប្រហុក​យក្ស​, មួក​ស្លឹក​ត្នោត​យក្ស​, សម្បុក និង​ពងមាន់​យក្ស​, បំពង់​ទឹកត្នោត​យក្ស​, អ​ន្រុ​ត​យក្ស និង ក្បាល​ហនុមាន លេង​សម្រាប់​ល្ខោនខោល គេ​ហៅ​ថា «​ខ្មុក​យក្ស​» ធ្វើ​ឡើង​ក្នុង​ខ្លឹមសារ​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ជិត​ឈាន​ចូល​មក​ដល់ ដោយ​ពាំនាំ​ត្រឡប់​មក​វិញ​នៅ​វ​ស្នាដៃ​យក្ស ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​មុន​ៗ និង​ស្នាដៃ​ដទៃ​ទៀត​ដ៏​គួរ​ជាទី​មោ​ទ​ភាព​របស់​យុវជន ដែល​រំលេច​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ ក្នុង​ការ​ចូលរួម​រួមចំណែក​លើកតម្កើង​ស្នាដៃ​កូន​ខ្មែរក្រោម​ពាក្យស្លោក «​ខ្មែរ​ធ្វើ​បាន​»​។

កម្មវិធី ភូមិ​ខ្ញុំ នៅ​ឆ្នាំ​២០២៣​នេះ ក្រោម​ប្រធានបទ «​ភូមិ​ខ្ញុំ ភូមិ​សុខសាន្ត​» ដែល​មា​នទី​តាំងនៅ​ខាងជើង ជាប់​នឹង​ប្រាសាទបាយ័ន បែរមុខ​ទៅ​ទិស​ខាងលិច ទល់​នឹង​ប្រាសាទភិមានអាកាស មាន​ខ្លោងទ្វារ​ពីរ​ខាង​មុខ ភូមិ​រចនា តុបតែង​ដោយ​ក្បូរក្បាច់​រចនា​របៀប​ខ្មែរ​គួរ​ឱ្យ​ទាក់ទាញ និង​ហ៊ុម​ព័ទ្ធ​ដោយ​របប​ឈើ​ជុំវិញ​ភូមិ​។

កម្មវិធី ភូមិ​ខ្ញុំ នេះ មាន​សំណង់ផ្ទះ​ខ្មែរ​បុរាណ ដែល​មាន​ដូច​ជា ៖ ផ្ទះ​សិល្បៈ ទស្សនីយភាព ផ្ទះ​សេដ្ឋី ផ្ទះ​នំ សាលាឆទាន និង​ផ្ទះ​ចាក់​ចេក​។ ហើយ​ផ្សារ​ភូមិ​ខ្មែរ ដែល​មាន​លក់​ម្ហូបអាហារ នំ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​របស់​អ្នក​ភូមិ​ផង​ដែរ ថែម​ទាំង​មាន​ឆាក​តន្ត្រី​បុរាណសម័យ និង​សកម្មភាព​សាសនា​របស់​អ្នក​ភូមិ​ផង​ដែរ​។

កម្មវិធី ភូមិ​ខ្ញុំ នៃ​ព្រឹត្ដិការណ៍​អង្គរ ដែល​បាន​រៀបចំ​ឡើង ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ខ្លះ​ៗ​នៃ​ភូមិ​ខ្មែរ សម្រាប់​ឱ្យ​អ្នក​ទស្សនា​ជាតិ និង​អន្តរជាតិ បានឃើញ និង​នឹក​ដល់​ជីវភាព​សុខសាន្ត នៃ​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​សម័យ​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ជា​ក្ដី​ស្រមៃ​ក្តី សង្ឃឹម សម្រាប់​ពលរដ្ឋ​ខ្មែរ​ពី​ភាព​រីក​ចម្រើន ភាព​សុខសាន្ត សន្តិភាព ក្នុង​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា នៅ​ទីលាន​ប្រាសាទ​ជល់​ដំរី នៃ​ក្រុង​អង្គរធំ មានកម្ម​វិធី​ជា​ច្រើន​ទៀត កម្មវិធី «​នេះ​មិនមែន​ជា​សុបិន​» កម្មវិធី​នេះ បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​និមិត្តរូប នៃ​ការ​ជួបជុំ​បងប្អូន និង​ភាព​សប្បាយ​រីករាយ​ក្នុង​មហា​គ្រួសារ​ខ្មែរ​។ កម្មវិធី «​សួន​មុនី​ហទ័យ​» គឺជា កម្មវិធី​មួយ ដែល​បង្កើត​ឡើង​ក្នុង​អត្ថន័យ​ប្រមូលផ្តុំ​នូវ​សារៈសំខាន់ និង​ភាព​ដ៏​អស្ចារ្យ នៃ​សិល្បៈ​ទំនៀមទម្លាប់ និង​ឥរិយាបថ​ដ៏​ប្រពៃ​របស់​ប្រជាជន​ខ្មែរ​។ កម្មវិធី «​ភូមិ​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣» គឺ​ជា​កម្មវិធី​ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ក្រោម​ប្រធានបទ «​កីឡា​រស់​ក្នុង​សន្តិភាព​» ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ