ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សេ​អ៊ូ​ល​ថា ​នៅ​កូ​រ៉េខាងជើង​មាន​មូលដ្ឋាន​ក្រោម​ដី​ជាង​7.000​កន្លែង

6 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​កូ​រ់េ​ខាងត្បូង​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រសួង​ការពារ​ប្រទេស​កូ​រ់េ​ខាងត្បូង​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា កូ​រ់េ​ខាងជើង​បាន​បង្កើត​មូលដ្ឋាន​យោធា​នានា​នៅ​ក្រោម​ដី​ហើយ​គេ​រាប់​ឃើញ​ថា​មាន​ជាង​៧.០០០​កន្លែង ដែល​ត្រូវ​ប្រឈម​មុខ​។

ដោយ​ដកស្រង់​ប្រភព​នានា​ក្នុង​ផ្ទៃ​ក្រសួង​ការពារ​ប្រទេស ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង yonhap កាលពី​ពេល​ថ្មី​ៗ​នេះ​និយាយ​ថា កូរ៉េ​ខាងជើង​មាន​មូលដ្ឋាន​យោធា​ក្រោម​ដី​ជាង​៧.០០០កន្លែង​ព្រមទាំង​ទីតាំង​ឯទៀត​ៗ​លាក់​ក្រោម​ដី ។

ប្រភព​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​លទ្ធភាព សម្រាប់​កូរ៉េ​ខាងត្បូង​បង្កើត​អាវុធ​អេ​ឡិ​ក​ត្រូ​ម៉ា​ញ៉េ​ទិ​កមួយ​ដើម្បី​ប្រឈម​មុខ​ប្រកបដោយប្រសិទ្ធភាព​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា
ក្រោម​ដី​កូ​រ់េ​ខាងជើង​។

យោង​តាម​ពួក​អ្នក​ជំនាញការ​បរទេស​ថា​កូ​រ់េ​ខាងជើង​ប្រើប្រាស់​ចាប់តាំងពី​យូរ​មក​ហើយ​វិធីសាស្ត្រ​លាក់​បណ្ដា​ទីតាំង​យោធា ព្រមទាំង​ទីតាំង​ជាតិ​សំខាន់​ៗ នៅ​ក្រោម​ដី និង​ក្នុង​ភ្នំ​ដែល​មាន​ច្រើន​ក្នុង​ប្រទេស ។ បែប​នោះ​អាច​បិទ​បាំង​ទីតាំង​ទាំងនេះ ហើយ​ការពារ​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​ជាយថាហេតុ​នានា​។

បណ្ដា​វិស្វករ​កូរ៉េ​ខាងជើង​មានឈ្មោះ​ល្បី​ចំពោះ​លទ្ធភាព​របស់​ពួក​គេ​កសាង​ដោយ​ឆាប់​រហ​ស័​បណ្ដា​រូង​ក្រោម​ដី​ជ្រៅ​ៗ ។ ឧទាហរណ៍​ប្លុក​ទីតាំង​ធំ​មួយ​កសាង​ក្រោម​ភ្នំ​រួចរាល់​រយៈពេល​តែ​១​ឆ្នាំ​នៅ​ជួរ​ភ្នំ myohyang នា​ភាគ​កណ្ដាល​ប្រទេស ។ ទីតាំង​នោះ​រហូត​មក​ទល់​បច្ចុប្បន្ន​រក្សា​ជា​កាដូ​សម្រាប់​បណ្ដា​មេដឹកនាំ​កូរ៉េ​ខាងជើង​ទាំង​លោក​គី​ម​អី​ុ​ល​ស៊ុ​ង​ទាំង​លោក​គី​ម ជុង​អីុល និង​លោក​គី​ម ជុង​អ៊ុ​ន ។ ច្រក​នានា ព្រមទាំង​បន្ទប់ក្រោមដី​ទាំងឡាយ សុទ្ធតែ​ចោះ​ថ្ម​កសាង​៕