ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ហោះ​គ្រោង​ដំណើរការ​ហើយ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​«​អ៊ែ​បាស​»(Airbus)​បាន​បង្ហាញ​យាន​ហោះ ឬ​«City Airbus» ឬ​«​តាក់ស៊ី​ហោះ​»​សាកល្បង​ហោះហើរ​។ តាក់ស៊ី​ហោះ​ប្រភេទ​នេះ​ដើរ​ដោយ​ថាមពល​ចរន្ត ។

យាន​«City Airbus»​ជា​យាន​តាម​ផ្លូវអាកាស​មាន​៨​កង្ហារ​ដើរ​ដោយ​ថាមពល​អា​គុយ​ពី​ក្រុមហ៊ុន​«Siemens»​ជួយ​ឱ្យ​វា​អាច​ហោះ និង​ចុះ​ចត​ក្នុង​លក្ខណៈ​ទីតាំង​បញ្ឈរ​បាន និង​អាច​រត់​បាន​ល្បឿន​ខ្ពស់​ដល់​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

តាក់ស៊ី​ហោះ​នោះ​ចេញ​ម៉ូ​ដ​ទំនើប​ទាន់សម័យ​អាច​ដឹក​អ្នកដំណើរ​បាន​៤​នាក់ ដោយ​បម្រើ​មហាជន​ក្នុង​តំបន់​ដែល​មាន​ពលរដ្ឋ​ណែនណាន់តាន់តាប់ ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​អាកាសយានដ្ឋាន ឬ​ស្ថានីយ​រថភ្លើង​ទាន់​ពេល ។

លោក​Marius Bebesel​ប្រធាន​វិស្វករ​នៃ​គម្រោងការ​«City Airbus»​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​«​បច្ចុប្បន្ន​យើង​យល់​ពី​ប្រសិទ្ធភាព​នៃ​សមិទ្ធផល​ដើរ​ដោយ​ចរន្ត​របស់​City Airbus យើង​នឹង​ពិសោធន៍​វា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​នេះ​» ។

ក្រុមហ៊ុន​«Airbus»​ឱ្យ​ដឹង​ទៀត​ថា នៅ​អំឡុង​ពេល​ពាក់កណ្តាល​នៃ​ឆ្នាំ​២០១៨​នឹង​មានការ​សាកល្បង​ប្រព័ន្ធ​ម៉ាស៊ីន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​នៅ​ដំណាច់ឆ្នាំ​២០១៨«City Airbus»​នឹង​ដំណើរការ​ហោះហើរ​ជា​លើក​ដំបូង​ដោយ​ប្រើ​វិធីសាស្ត្រ​បញ្ជា​ពី​ចម្ងាយ ៕