ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងោរ​មាន់​ក្លែម ក្មួយ​ជន​រង​គ្រោះ “​ពូ​ឯង​ម៉េច​បាន​លួច​មាន់​ខ្ញុំ​ចឹ​ង​” កា.ប់​រយះ​ក្បាល

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ឧដុង្គ​បាន​ធ្វើការ​ឃាត់ខ្លួន​ន​ជនសង្ស័យ​បង្ក​របួស​ស្នាម​ម្នាក់ ដែល​បាន​កា.ប់​ប្រហារ​ទៅ​លើ​គូទំនាស់​ក្នុង​ពេល​ផឹកស៊ី បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ឧដុង្គ​បាន​ធ្វើការ​ឃាត់ខ្លួន​ន​ជនសង្ស័យ​បង្ក​របួស​ស្នាម​ម្នាក់ ដែល​បាន​កាប់​ប្រហារ​ទៅ​លើ​គូទំនាស់​ក្នុង​ពេល​ផឹកស៊ី បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤៥​នាទី ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កណ្ដក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បង្ក​ឡើង​ដោយ​ឈ្មោះ ពេញ ពឹ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់ និង​ជន​រង​គ្រោះ​កំពុង​ផឹកស៊ី​នៅផ្ទះ​របស់​ខ្លួន ដោយ​មាន​ស្ងោរ​មាន់​ក្លែមស្រា​ផង​ដែរ ។ ពេល​នោះ​មាន​ក្មេង​ស្រី​ម្នាក់ ជា​ប្អូន​របស់​ជន​រង​គ្រោះ​បានឃើញ ហើយ​និយាយ​ថា ពូ​ឯង​ម៉េច​បាន​លួច​មាន់​ខ្ញុំ​យក​មក​ធ្វើ​ម្ហូប​ក្លែមស្រា​ចឹ​ង0x017d7 ពេល​នោះ​ជនសង្ស័យ​កើតការ​ខឹងសម្បា​ជា​ខ្លាំង ក៏​ទាស់​ពាក្យ​សម្ដី​ជាមួយ​ជន​រង​គ្រោះ ។ ក្រោយ​ទាស់​ពាក្យ​សម្ដី​គ្នា​រួច​មក ជន​ដៃដល់​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ដោយ​មិន​ទាន់​អស់ចិត្ត ជនសង្ស័យ​ក៏​បាន​លី​កាំបិត​ទៅ​រករឿង​ក្មេង​ស្រី និង​ជន​រង​គ្រោះ​ដល់​ផ្ទះ​ជា​ថ្មី​ម្តងទៀត ពេល​កំពុង​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​ជន​ដៃដល់​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​ឧដុង្គ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧​ថា ជន​រង​គ្រោះ​ឈ្មោះ ឆាន កំសត់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រង​របួស​ត្រូវ​ចំ​ក្បាល និង​ដៃ​ខាងស្ដាំ រង​របួសធ្ងន់ ។ ករណី​នេះ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕