ប្រទេសបារាំង ៖ បាតុកម្មដែលរៀបចំធ្វើកាលពីថ្ងៃទី១០ តុលា នៅក្រុងប៉ារីសដោយបណ្តាសហជីពដើម្បីតវ៉ាប្រឆាំងបណ្តាវិធានការពុំអាចទទួលយកបានរបស់រដ្ឋាភិបាលលោក EMMANUEL MACRON រងការបង្ក្រាបយ៉ាងចាស់ដៃរបស់កងកម្លាំងប៉ូលិសដែលប្រើដំបង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងបាញ់គ្រាប់កៅស៊ូ ។
ពួកបាតុករត្រូវរងការវាយដំនឹងដំបងរបស់ប៉ូលិសដួលដេកលើដី នេះជារូបភាពគួរឱ្យក្តុកក្តួលនៃបាតុកម្មដែលរៀបចំធ្វើនាថ្ងៃទី១០ តុលា នោះនៅក្រុងប៉ារីស ដោយសហជីពបារាំងទាំងអស់ ។ នេះជាបាតុកម្មទ្រង់ទ្រាយធំមួយពុំធ្លាប់មានចាប់តាំងពី១០ឆ្នាំមកហើយ ។ មនុស្សច្រើនសិបនាក់ស្លៀកពាក់ខ្មៅកាលពីថ្ងៃទី១០ តុលា បាននាំគ្នាវាយប្រហារលើបណ្តាធនាគារស្ថិតនៅតាមផ្លូវនៃក្បួនដង្ហែបាតុកម្មរវាងទីលានសាធារណរដ្ឋ និងទីលានប្រជាជាតិ ។ បណ្តាមនុស្សបិទមុខបានគប់របស់របរផ្សេងៗ វាយបំបែកកញ្ចក់ និងទ្វារ ព្រមទាំងយកថ្នាំពណ៌លាបក្រវេមក្រវ៉ាម រួចប៉ូលិសបានតបតវិញ ដោយបាញ់គ្រាប់កៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងប្រើដំបង ។
វីដេអូមួយថតដោយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី SPUTNIK បង្ហាញជាពិសេសយុវជនម្នាក់ដែលក្បាលហូរឈាមត្រូវចាប់ក្រៀកដោយប៉ូលិស២នាក់ បណ្តាមនុស្សម្នាដួលដេកលើដី ដោយទទួលការទាត់ធាក់ ហើយវាយដំដោយប៉ូលិសពាក់មួកកាស់ ។
យោងតាមទូរទស្សន៍ BFMTV ថា បាតុករ៨នាក់កាន់ញញួរ និងកាំបិតត្រូវចាប់ខ្លួន ។ យោងតាមសហជីព CGT ថា មនុស្សប្រមាណជា៤៥.០០០នាក់ បានចូលរួមក្នុងការហែក្បួនបាតុកម្មនៅក្រុងប៉ារីស ។
បាតុកម្មបែបនេះត្រូវបានរៀបចំក្នុងទីក្រុងបារាំងជាច្រើន ។ សហព័ន្ធសហជីពមុខងារសាធារណៈទាំង៩ មុននេះអំពាវនាវឱ្យមានទិវាកូដកម្ម និងបាតុកម្មមួយក្នុងផ្នែកមុខងារសាធារណៈ ដើម្បីសម្តែងការប្រឆាំងយ៉ាងខ្លាំងជាមួយរដ្ឋាភិបាល ដែលគ្រោងជាពិសេសលុបចោលតំណែង១២០.០០០ រហូតដល់ផុតអាណត្តិ៥ឆ្នាំរបស់ប្រធានាធិបតីលោក EMMANUEL MACRON ផ្អាកការផ្តល់រាល់លាភការក្នុងការងារ ៕
ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុគ្រោះធម្មជាតិបានឆក់យកជីវិតយុវជនម្នាក់បណ្តាលឲ្យស្លាប់កណ្តាលវាលស្រែយ៉ាងអាណោចអាធម៌ ខណៈ ពេលដែលកំពុងតែជិះកង់ដេញគោត្រឡប់មកផ្ទះត្រូវ...
ខេត្តរតនគិរី ៖ គោយន្តកែច្នៃ១គ្រឿង ខណៈអ្នកបើកបរងងុយដេកមួយភាំងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារកង់ទ្រមេឃ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងអ្នកដទៃឡើយ ។...
ខេត្តកំពង់ធំ ៖ រន្ទះអប្រិយបានឆក់យកជីវិតកសិករម្នាក់ បណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះកំពុងតែបាញ់ថ្នាំស្រូវក៏ត្រូវរន្ទះកំណាច់...
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ និងរង្វង់មូលចោមចៅស្ថាបនារួច បញ្ហាកកស្ទះចរាចរនឹង...
ខេត្តកំពង់ចាម ៖ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែល រស់នៅតំបន់ដាច់ស្រយាល អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីព្រឹក...
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី២២ មេសា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជា...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា...
ការបើកបររថយន្ត មិនមែនគ្រាន់តែជាការធ្វើដំណើរចេញពីចំណុចមួយទៅកាន់ចំណុចមួយទៀតនោះទេ ប៉ុន្តែសំខាន់គឺត្រូវទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព។ គេតែងប្រទះឃើញ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញលិខិតជាផ្លូវការរបស់កូនប្រុសពៅលោកគង់ គាំ គឺលោក គង់ម៉ូនីកាប្រកាស និងអំពាវនាវបង្កើតគណបក្សឆន្ទៈខ្មែរភ្លាមក្រុមប្រឆាំងនៅក្រៅប្រ...
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលបក្សកាន់អំណាចបានប្រកាសស្វាគមន៍ ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរបង្កើតឡើងដោយកូនប្រុសលោកគង់ គាំអតីតមន្ត្រីជាន់ខ្ពស់...
ខេត្តតាកែវ ៖ ការវាយកម្ទេចចោលរូបសំណាកផ្ការំដួល ដែលទើបស្ថាបនានៅរង្វង់មូលខាងកើតវិមានឯករាជ្យ បានបង្កឱ្យមានការងឿងឆ្ងល់ពន់ពេកដល់មជ្ឈដ្ឋានមហាជនទូទៅ និងចោទជា...
ខេត្តកំពង់ឆ្នាំង ៖ «ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្ស មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ...
រាជធានីភ្នំពេញ ៖ ស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទទៅបុករថយន្តម៉ែកសឺដេសហើយមិនព្រមសុំទោសទេអាងជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បង្កឲ្យកកស្ទះ...
ខេត្តត្បូងឃ្មុំ ៖ រថយន្តបែន១គ្រឿងម៉ាកហ៊ីយ៉ានដាយចំណុះ៥តោន ពាក់ផ្លាកលេខ កំពង់ចាម ៣A-២២១៩ ដោយបានបើកបរលឿនទៅបុកម៉ូតូ១គ្រឿងម៉ាកវ៉េវក្នុងទិសដៅបញ្ច្រាសគ្នានៅ...
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រលប់មកផ្ទះវិញហើយក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមធ្វើការសកម្មភាពភ្ជង់ប្លន់យកម៉ូតូបាន...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើកររថយន្តបង្កមួយគ្រឿងម៉ាក PORSCHE បើកបរក្នុងល្បឿនយ៉ានលឿនរេចង្កូតទៅបុកម៉ូតូឡាំម៉ាតាចំនួន២គ្រឿង និងរទេះលក់បបរនៅមុខ...
ក្រោយពីបានតាមដានព្យាករណ៍អាកាសធាតុរួចមក ឃើញថាអាចនឹងមានឥទ្ធិពលខ្លាំង ៖បើទឹកជំនាន់មែននោះ សូមឲ្យបងប្អូនត្រៀមទុកជាមុន ចំពោះខេត្តក្រុងមួយចំនួន ៕
រាជធានីភ្នំពេញ ៖ រឿងនារីខារ៉ាអូខេខ្មែរម្នាក់ ដែលមិនព្រមអី...អី...ជាមួយភ្ញៀវចិនមួយក្រុម ហើយត្រូវថៅកែចិនស្ទុះទៅចាប់ទាត់ធាក់ស្ទើរកំពុបនោម ដែលកោះសន្តិភាពបាន...
រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា អាវុធហត្ថរាជធានីភ្នំពេញនឹងសហការណ៍ជាមួយមន្ទីរជំនាញផ្នែកសុខាភិបាលដើម្បី «...
រាជធានីភ្នំពេញ ៖ ខណៈកម្លាំងពលកម្មក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន និងស្របពេលដែលធនធានជំនាញក៏អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះ...