បា.ក់ព្រះវិហារមួយនៅឥណ្ឌា អ្នកស្លា.ប់ឡើងដល់៣៥នាក់
ប្រទេសឥណ្ឌា ៖ តាមAFPថា តុល្យការនៃការបាក់ពិដានព្រះវិហារហិណ្ឌូមួយនៅឥណ្ឌា អ្នកស្លា.ប់ឡើង
ប្រទេសឥណ្ឌា ៖ តាមAFPថា តុល្យការនៃការបាក់ពិដានព្រះវិហារហិណ្ឌូមួយនៅឥណ្ឌា អ្នកស្លា.ប់ឡើង
ប្រទេសឥណ្ឌា ៖ តាមAFPថា តុល្យការនៃការបាក់ពិដានព្រះវិហារហិណ្ឌូមួយនៅឥណ្ឌា អ្នកស្លា.ប់ឡើងដល់យ៉ាងតិច៣៥នាក់ហើយមកដល់ថ្ងៃទី៣១មីនា តែប្រតិបត្តិការជួយសង្គ្រោះនៅបន្ត។
សាសនិកហិណ្ឌូច្រើនសិបនាក់កាល ថ្ងៃទី៣០មីនា បានធ្លាក់ចូលក្នុងរង្វង់នៃកាំជណ្ដើរ ដែលប្រើសម្រាប់សាសនិកឡើងចុះសូត្រធម៌ពេលបាក់ពិដានព្រះវិហារ ដោយសារមិនអាចធន់នឹងទម្ងន់មនុស្សដ៏ច្រើនបាន។ អ្នកទទួលខុសត្រូវមូលដ្ឋានម្នាក់អះអាងប្រាប់AFPថា គ្រោះថ្នាក់នោះ កើតមាននៅទីក្រុងINDORE រដ្ឋម៉ាឌីយ៉ាប្រាដេសភាគកណ្ដាលឥណ្ឌា។ មនុស្ស៣៥នាក់ស្លា.ប់និងមនុស្សម្នាក់ទៀតនៅបា.ត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។

នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌី ថ្លែងនាថ្ងៃទី៣០មីនាថា លោកមានការក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង ចំពោះសោកនាដកម្មនោះ។ លោកថារដ្ឋាភិបាលនឹងជួយដល់សាច់ញាតិជនរងគ្រោះ ដោយអ្នកស្លា.ប់ម្នាក់នឹងទទួលបានប្រាក់២០០.០០០រូពីប្រមាណ២.២៣០អឹរ៉ូ។ រដ្ឋមន្ត្រីមហាផ្ទៃរដ្ឋម៉ាឌីយ៉ាប្រាដេស លោកណារ៉ូតាមមីស្ត្រាអះអាងទៅកាន់សារព័ត៌មានថា ការស៊ើបអង្កេតមួយនឹងបើកធ្វើលើឧប្បត្តិហេតុនោះ។
បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញពួកអ្នកជួយសង្គ្រោះដាក់ខ្សែពួរនិងជណ្ដើរ ដើម្បីចូលឲ្យទៅដល់មនុស្សទាំងឡាយដែលជាប់ក្នុងប្លុកកាំជណ្ដើរ។ បណ្ដាព្រះវិហារហិណ្ឌូនៅឥណ្ឌាមានមនុស្សច្រើនកុះករ ក្នុងឱកាសបុណ្យរ៉ាមណាវ៉ាមី ជាបុណ្យខួបកំណើតព្រះរាម។
នៅឥណ្ឌាគ្រោះថ្នាក់ស្លា.ប់មនុស្សច្រើនតែងកើតមានរឿយៗនៅតាមបណ្ដាទីតាំងសាសនា ក្នុងឱកាសបុណ្យសាសនានានា។ កាលពីឆ្នាំ២០១៦ មនុស្សយ៉ាងតិច១១២នាក់ស្លា.ប់ ក្នុងការផ្ទុះឃ្លាំងស្តុកកាំជ្រួចភ្លើងមួយ ដែលនាំឲ្យមានភ្លើងឆាបឆេះដ៏ធំនៅជិតព្រះវិហារហិណ្ឌូមួយក្នុងរដ្ឋកឺរ៉ាឡា៕
ចែករំលែកព័តមាននេះ