ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ អាកាសធាតុ​ត្រជាក់​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង

6 ឆ្នាំ មុន

អាកាសធាតុ​ត្រជាក់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​បញ្ហា​ឆ្អឹង និង​ឈឺសន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាថែមទាំង​រក​ឃើញ​ថា

អាកាសធាតុ​ត្រជាក់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​បញ្ហា​ឆ្អឹង និង​ឈឺសន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាក្រក់​ដូច​គ្នា​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​បេះដូង ។

ការ​ស្រាវជ្រាវ​ថ្មី​១​បាន​រក​ឃើញ​ថា ​អាកាសធាតុ​ដែល​មាន​ពពក​ច្រើន និង​ការ​ប្រែប្រួល​សីតុណ្ហភាព និង​សម្ពាធ​បរិយាកាស​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​ចំពោះ​មនុស្ស​ចាស់ ។ លោក  Pierre Gosselin អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Laval នៅ​ប្រទេស​កា​ណា​ដា​បាន​និយាយ​ថា​៖«​ការ​សិក្សា​របស់​យើង​បង្ហាញ​ថា​ការ​ប៉ះពាល់​ទៅ​នឹង​អាកាសធាតុ​ត្រជាក់  ឬ​មាន​សម្ពាធ​ខ្ពស់​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ដែល​អាច​ចូល​មន្ទីរពេទ្យ ឬ​ស្លាប់​ចំពោះ​អ្នកជំងឺ​ខ្សោយបេះដូង » ។

ក្នុងអំឡុងពេល​នៃ​ការ​សិក្សារ​មនុស្ស​ចំនួន​១១២.៧៩៣​នាក់​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ​ដែល​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺខ្សោយបេះដូង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០១១​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ ។ អ្នកចូលរួម​ទាំងអស់​ត្រូវ​បាន​តាមដាន​អស់​រយៈពេល​ជា​មធ្យម​៦៣៥​ថ្ងៃ ។

សីតុណ្ហភាព​មធ្យម មាន​សំណើម សម្ពាធ​បរិយាកាស និង​ការ​បំពុល​នៅ​ក្នុង​បរិយាកាស​ជុំវិញ​ត្រូវ​បាន​វាស់​ស្ទង់ និង​តាមដាន ។ លទ្ធផល​បាន​បង្ហាញ​ថា​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ ឬ​ស្លាប់​នៅ​រដូវរងា (​ពី​ខែតុលា​ដល់​ខែមេសា​) បើ​ប្រៀបធៀប​ទៅ​នឹង​រដូវក្តៅ (​ពី​ខែឧសភា​ដល់​ខែកញ្ញា​) ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កត់​សម្គាល់ថា​ហានិភ័យ​នៃ​ការ​ចូល​មន្ទីរពេទ្យ ឬ​ស្លាប់​ដោយសារ​ជំងឺខ្សោយបេះដូង​បាន​កើនឡើង​០,៧%​រាល់​ការ​ថយ​ចុះ​សីតុណ្ហភាព​១​អង្សា​សេ​ក្នុង​រយៈពេល​៧​ថ្ងៃមុន ។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​បាន​កើនឡើង​៤,៥%​សម្រាប់​រាល់​ការ​កើនឡើង​១​គីឡូ​ប៉ា​ស្កាល់​នៃ​សម្ពាធ​បរិយាកាស ៕