ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ រង​​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ទាក់​ទិន​​នឹង​​តារា​​សិ.ច​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមប្រឹក្សាតុលាការ​រដ្ឋ​ញូ​វ​យ៉​កបាន​អនុម័ត​លើ​ការ​ចោទប្រកាន់​បទឧក្រិដ្ឋ​ប្រឆាំង

សហរដ្ឋអាមេរិក ៖ ក្រុមប្រឹក្សាតុលាការ​រដ្ឋ​ញូ​វ​យ៉​កបាន​អនុម័ត​លើ​ការ​ចោទប្រកាន់​បទឧក្រិដ្ឋ​ប្រឆាំង អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ទាក់ទិន​រឿង​ទិញ​ការ​បិទ​មាត់​តារា​ខ្សែភាពយន្ត​X​មួយ​រូប ដែល​នោះ​ជា​រឿង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ឡើយ សម្រាប់​អតីត​ប្រធានាធិបតី​មួយ​រូប​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ ​មីនា របស់​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​។

លោក​ដូ​ណា​ល់ ​ត្រាំ​ ដែល​ស្រមៃ​ដណ្ដើម​យក​តំណែង​ប្រមុខ​សេត​វិមាន ក្នុង​ការ​បោះ​ឆ្នោត​ប្រធា​នាធិបតី​ឆ្នាំ​២០២៤​នោះ ត្រូវ​ទទួល​ការ​ចោទប្រកាន់​ជា​ផ្លូវការ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ដោយ​តុលាការ​រដ្ឋ​ញូ​វ​យ៉​ក​និង​ដោយ​រដ្ឋ​អាជ្ញា​ម៉ា​ន់​ហា​តាន់ លោក​ALVIN BRAGG ពី​បទ​ជះ​ប្រាក់​១៣០.០០០​ដុល្លារ ដល់​តារាភាពយន្ត​និង​ជា​អ្នកដឹកនាំ​ថត​ខ្សែភាពយន្ត​​សិ.ច នាង​STORMY DANIELS ។ នេះ​ជា​ការ​អះអាង​ពិសេស​ដោយ​កាសែត​ញូ​វ​យ៉​ក​ថែម​និង​ទូរទស្សន៍​CNN ដែល​ដកស្រង់​ប្រភព​ជិតដិត​នឹង​សំណុំរឿង​នោះ​។

ចំពោះ​បទចោទប្រកាន់​លោក​នេះ លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​បរិហារ​ថា ជា​ការ​ជ្រៀតជ្រែក​មួយ​ចូល​ក្នុង​ការ​បោះ​ឆ្នោត បាន​ន័យ​ថា​ជា​ការ​ចោទប្រកាន់​ទាក់ទិន​នយោបាយ​។ មេធាវី​របស់​នាង​STORMY DANIELS ថ្លែង​នា​ថ្ងៃ​ទី​៣០​មីនា​ថា គ្មាន​នរណា​ម្នាក់​អង្គុយ​លើ​ច្បាប់​បាន​ឡើយ​។ ការ​ចោទប្រកាន់​លោក​ត្រាំ ពុំ​មែន​ដោយសារ​ហេតុផល​លេងសើច​មួយ​ទេ​។ ពេល​នេះ​ការ​ពិត​និង​យុត្តិធម៌​ពិតជា​ឈ្នះ​។

លោក​ដូ​ណា​ល់​ ត្រាំ​ ដែល​បដិសេធ​ថា​គ្មាន​ប្រព្រឹត្ត​កំហុស និង​គ្មាន​រាល់​ទំនាក់ទំនង​ជាមួយ​នាង​STORMY DANIELS ធ្លាប់​អះអាង​កាលពី​ថ្ងៃ​ទី​២៦​និង​២៧​មីនា​ថា ការ​ស៊ើ​ប​អង្កេត​លើ​រឿង​នេះ​ធ្វើ​ទាំង​ងាប់ស្ដូក ជា​ការ​បោកប្រាស់់​និង​ជា​ការ​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត រៀបចំ​ឡើង​ដោយ​ពួក​ជនខិលខូច មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤​។ រួច​កាលពី​យប់​ថ្ងៃ​ទី​៣០ ​មីនា​ លោក​បរិហារ​ថា នោះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ ពុំ​ធ្លាប់​ដែល​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​ជឿជាក់​ថា​ការ​តាម​ប្រមាញ់​ខ្មោ.ច​នោះ នឹង​បក​ត្រឡប់​ទៅ​រក​លោក​ចូ​ បៃ​ដិ​ន ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ