ឧទ្ធម្ភាគចក្រយោធាអាមេរិក២គ្រឿងជួបគ្រោះអកុសលយ៉ាងរន្ធ.ត់
សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យយោធាអាមេរិកម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី៣០ មីនា ម្សិលមិញនេះ
សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យយោធាអាមេរិកម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី៣០ មីនា ម្សិលមិញនេះ
សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យយោធាអាមេរិកម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី៣០ មីនា ម្សិលមិញនេះថា ទាហាន៩នាក់បានត្រូវស្លា.ប់ក្នុងការធ្លា.ក់ឧទ្ធម្ភាគចក្រយោធា២គ្រឿង កាលពីយប់ថ្ងៃទី២៩ មីនាក្នុងពេលហោះហើរ ហ្វឹកហ្វឺននាពេលយប់នៅសហរដ្ឋអាមេរិក។

ឧទ្ធម្ភាគចក្រយោធាទាំង២គ្រឿងនោះធុនBLACK HAWK ជារបស់កងពលធំលេខ១០១ បានធ្លា.ក់នាវេលាម៉ោង២២ម៉ោងក្នុងស្រុក ពេលកំពុងហោះហ្វឹកហ្វឺន ជាទម្លាប់ក្នុងរដ្ឋកេនទុកគី។ អ្នកនាំពាក្យយោធាវរសេនីយឯកអានថូនីហូងអ៊ីវល័រអះអាងថា ទាហាន៩នាក់ស្លា.ប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះ។ ឧទ្ធម្ភាគចក្រធុននោះដែលប្រើផងដែរដោយពេទ្យយោធា ក្នុង១គ្រឿងៗអាចដឹកមនុស្សដល់១១នាក់ បានធ្លា.ក់ក្នុងតំបន់TRIGG ភាគពាយ័ព្យក្រុងFORT CAMPBELL កន្លែងមានទីតាំងរបស់កងពលធំលេខ១០១។

គ្រោះថ្នាក់នោះកើតមានពេលកំពុងហោះហើរហ្វឹកហ្វឺននាពេលយប់ ជាមួយការប្រើវ៉ែនតាមើលឃើញយប់ងងឹត។ នេះជាការអះអាងរបស់ឧត្ដមសេនីយចនលូបាស់ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី៣០មីនា។ លោកថ្លែងថា ទាហាន៤នាក់ស្ថិតក្នុងឧទ្ធម្ភាគចក្រមួយនិង៥នាក់ស្ថិតក្នុងឧទ្ធម្ភាគចក្រមួយទៀត។ ក៏ទោះបីយើងបាត់បង់ទាហានទាំងនេះ តែយើងមានសំណាងដោយឧទ្ធម្ភាចក្រទាំង២ពេលមានបញ្ហាត្រូវបានតម្រង់ទៅកាន់តំបន់មួយ ក្បែរតំបន់មានមនុស្សរស់នៅ។ សំណាងព្រោះពុំមានមនុស្សស្លា.ប់ឬរបួសថែមទៀតនៅលើដីដោយសារការធ្លា.ក់នោះ។

រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកឡតអូស្ទីន ក្នុងសេចក្ដីប្រកាសមួយសម្ដែងការក្ដុកក្ដួល ចំពោះការបាត់បង់នោះនិងថ្លែងថា លោកនឹងធ្វើការជាមួយថ្នាក់ដឹកនាំកងទ័ព ដើម្បីជួយដល់គ្រួសារទាហានដែលស្លាប់។ ចំណែកអ្នកនាំំពាក្យសេតវិមានលោកស្រីការីនហ្សង់ពីយែរគូសបញ្ជាក់ថា យើងរួមសាមគ្គីជាមួយសាច់ញាតិជនរងគ្រោះ ក្រោយគ្រោះថ្នាក់ដ៏ទារុណនោះ។

មកទល់ពេលនេះគេនៅមិនទាន់កំណត់ពីលទ្ធភាពនៃការបុកគ្នា នាំឲ្យធ្លាក់ឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះនៅឡើយ។ គេកំពុងបញ្ជូនអ្នកស៊ើបអង្កេតពិសេសទៅកាន់កន្លែងគ្រោះថ្នាក់នេះ៕



ចែករំលែកព័តមាននេះ