ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ ​​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជិត​៣០​ខ្នង ​នៅ​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ៖ ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​វេលា​

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ៖ ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ បណ្តា​យ​ឱ្យ​ខូចខាត​ដល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​អស់​ចំនួន​១៥​ខ្នង​គឺ ៖ ក្នុងភូមិ​ខ្លុង ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង ភូមិ​ដីក្រហម ប៉ើង​ដំបូលផ្ទះ​ចំនួន​០២​ខ្នង ភូមិ​អូរ​តា​វ៉ៅ ប៉ើង​ដំបូលផ្ទះ​ចំនួន​០២​ខ្នង ភូមិ​កូនភ្នំ ប៉ើង​ដំបូលផ្ទះ​ចំនួន​០៩​ខ្នង ភូមិ​ក្បាល​ព្រ​លាន​ប៉ើង​ដំបូលផ្ទះ​០១​ខ្នង​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា បញ្ហា​ខ្យល់​កន្ត្រាក់​នេះ ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន​០៧​ខ្នង​។ ខូចខាត​កម្រិត​មធ្យម​ចំនួន​០៥​ខ្នង​ផ្ទះ​។ ខូចខាត​កម្រិត​ស្រាល​ចំនួន​០៣​ខ្នង​ផ្ទះ​។ តែ​ករណី​ខ្យល់​ក​ន្ទ្រា​ក់​ខាងលើ​នេះ មិន​បណ្តាល​ឱ្យ​មាន​មនុស្ស ឬ​សត្វ​ទទួល​រង​របួស​នោះ​ទេ​។ ចំណែក​នៅ​វេលា​ម៉ោង​៤ និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ បណ្តាល​អោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលា​ក្រៅ ចំនួន​០៣​ភូមិ ស្មើនឹង​១៣​ខ្នង​ផ្ទះ ខូចខាត​កម្រិត​ធ្ងន់​ចំនួន​០៩​ខ្នង និង​ខូចខាត​កម្រិត​ស្រាល​ចំនួន​០៤​ខ្នង​។

តាម​ប្រភព​បញ្ជាក់​ថា នៅ​ឃុំ​សាលា​ក្រៅ ក្នុងភូមិ​ស្រែ​អន្ទាក់​ប៉ើង​ដំបូលផ្ទះ​០១​ខ្នង នៅ​ឃុំ​ស្ទឹង​ត្រង់ ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ប៉ើង​ដំបូលផ្ទះ​ចំនួន​០៦​ខ្នង ក្នុងភូមិ​ទំនប់ ប៉ើង​ដំបូលផ្ទះ​ចំនួន​០៦​ខ្នង​។
ទោះបីជា​យ៉ាងណា ករណី​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​នេះ បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ចំនួន​៣​លើក​មក​ហើយ ដោយ​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ស្រាល និង​ធ្ងន់ គួរ​ឱ្យ​កត់ សម្គាល់ តែ​មិន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​។ តែ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណ​:​នៅ​ថ្ងៃ​ដដែល​នេះ ភ្លៀង​ខ្លាំង​រហូត​ដល់​ធ្លាក់​ព្រិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ