ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​មែន ! រថយន្ត​បុក​គ្នា​ចេញ​សុទ្ធ​ឈើ​ក្នុង​ក្រុង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន បើក​បុក​រថយន្ត​ឡិច​ស៊ី​ស នៅ​ចំណុច​ផ្លូវកែង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត ស្រាប់តែ​អ្នកបើកបរ​រត់គេច​ខ្លួន ទើប​សមត្ថកិច្ច​ឃើញ​នៅ​ក្នុង​រថយន្ត​សុទ្ធតែ​ឈើប្រណិត

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន បើក​បុក​រថយន្ត​ឡិច​ស៊ី​ស នៅ​ចំណុច​ផ្លូវកែង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត ស្រាប់តែ​អ្នកបើកបរ​រត់គេច​ខ្លួន ទើប​សមត្ថកិច្ច​ឃើញ​នៅ​ក្នុង​រថយន្ត​សុទ្ធតែ​ឈើប្រណិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​ហាណូយ កែង​និង​ផ្លូវ​សម្តេច ជា ស៊ី​ម ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-២៥១៧ ជា​រថយន្ត​ច្នៃ​ដោះ​កៅអី​ខាងក្រោយ​ចេញ​ដឹកឈើ​ប្រភេទ​ធ្នង់​ពេញ​រថយន្ត ហើយ​បិទ​កញ្ចក់​ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​សម្តេច ជា ស៊ី​ម ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស LX470 ពណ៌​ស អត់​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា និង​ក្នុង​ល្បឿន​លឿន រួច​ក៏​បាន​បត់​ឆ្វេ​តទៅ​ផ្លូវ សម្តេច ជា ស៊ី​ម ទៅ​បុក​រថយន្ត​ខាងលើ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែកឯ​រថយន្ត​កាម​រី​បា​ឡែ​ន រង​ការ​ខូចខាត​កំ​ពឹត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ភ្លាម​ៗ​នោះ​អ្នកបើកបរ​បាន​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដឹកឈើ​ប្រណិត​ពេញ​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ដឹកឈើ​រួម​ទាំង​ឈើ​នៅ​ក្នុង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ទុក​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​រក្សា​ទុក ៕