ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ Neymar និង​អតីត​មិត្ត​ស្រី​ត្រូវ​គ្នា​វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា មាន​វី​ឌី​អូ​មួយ​ដែល​គេ​ថត​បាន​ពេល Neymar

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា មាន​វី​ឌី​អូ​មួយ​ដែល​គេ​ថត​បាន​ពេល Neymar និង អតីត​មិត្ត​ស្រី​ថើប​គ្នា​នៅ​ក្នុង​ហាង​មួយ ។ នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​អាច​នឹង​ត្រូវ​គ្នា​វិញ បន្ទាប់​ពី​បាន​បែក​គ្នា​នៅ​ខែមិថុនា ឆ្នាំ​២០១៧ នេះ ។ 

Neymar និង​មិត្ត​ស្រី Bruna Marquezine ដែល​ជា​តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូ​ដ​បាន​ថើប​គ្នា​នៅ​ក្នុង​ហាង​មួយ​ដែល​ធ្វើ​ឲ្យ​ល្បី​ពេញ​បណ្តាញ​សង្គម​ថា ពួក​គេ​ត្រូវ​គ្នា​វិញ ។ ទោះបីជា​វី​ឌី​អូ​នោះ​ហាក់បីដូចជា​មើល​មិន​ច្បាស់​ដោយសារ​តែ​គុណភាព​មិនល្អ​ក៏​ពិតមែនតែ​យើង​អាច​ឃើញច្បាស់​ថា បុរស​ម្នាក់​នោះ​គឺជា Neymar ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar និង​នាង Bruna បាន​ស្រឡាញ់​គ្នា​តាំងពី​ឆ្នាំ​២០១៣ ។ ពួក​គេ​ធ្លាប់​បាន​ប្រកាស​ថា​បែក​គ្នា​ម្តង​ដែរ​កាលពី​ឆ្នាំ​២០១៤ ។ តែ​ក្រោយមក​ក៏​ត្រូវ​គ្នា​ហើយ​បែក​គ្នា​ម្តងទៀត​នៅ​ខែមិថុនា ឆ្នាំ​២០១៧ នេះ ។ នៅ​ពេល​អ្នក​ព័ត៌មាន​សួរ Neymar ពី​រឿង​នេះ គេ​ប្រកែក​មិន​ឆ្លើយ​ហើយ​និយាយ​ថា «​ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​ពី​រឿង​ជីវិត​ឯកជន​ឡើយ​» ៕