ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​រៀបការ កូនកំលោះ​​បើក​វីដេអូ​ឱ្យ​កូនក្រមុំមើល​ឡើង​​ចុក​ឈាម

6 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​កន្លង​មកមាន​ហេតុ​ការណ៍​មួយ​បាន​ឱ្យដឹង​​ថា

«STOMP»​ របស់​សិង្ហ​បុរី​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា កូនកំលោះ​ជនជាតិ​សិង្ហ​បុរី​ជា​អាជីវករ​មា​ន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បាន​បកអាក្រាត​កូនក្រមុំ​របស់​ខ្លួន​ដែល​លួច​ផិត​ក្បត់​ទៅ​មាន​ប្រុស​ថ្មី ។ កូនកំលោះ​នោះ​មិន​លុប​ចោល​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ទេ ប៉ុន្តែ​ជួល​នាង​ជួ អាយុ​៤២​ឆ្នាំ​ពី​ក្រុមហ៊ុន​អ្នក​ស៊ើ​ប​អង្កេត​ឯកជន​ «AJAX Investigation & Security»​តាម​ប្រមូល​តឹកតាង​ពាក់ព័ន្ធ​នឹង​ការ​ផិតក្បត់​របស់​គូ​ដណ្តឹង​ដែល​ត្រៀម​រៀប​ការ​ក្នុង​រយៈពេល​១​ខែ ។

ក្រោយមក​នាង​ជួ អាច​រក​ភស្តុ​តាង​ដ៏​សំខាន់​ទុក​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប គឺ​អនាគត​កូនក្រមុំ​ចូល​សណ្ឋាគារ​ជាមួយ​បុរស​អនាមិក​ម្នាក់ ។ នាង​ជួ និយាយ​ថា ភាគី​ខាង​ស្រី​បាន​ចូល​សណ្ឋា​គារ​ជាមួយ​បុរស​ម្នាក់ ក្រោយមក​ចេញ​ក្រៅ​ទៅ​ទិស​ផ្សេង​គ្នា ប៉ុន្តែ​ស៊ើ​ប​អង្កេត​បន្ត​ដឹង​ថា ពួក​គេ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ។ នាង​ជួ បាន​ផ្តល់​វី​ដេ​អូ​ដ​ឃ្លី​ប​នោះ​ឱ្យ​អនាគត​កូនកំលោះ ។

កូន​កំលោះ​មិន​លុប​ចោល​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដែល​ត្រៀម​រៀបចំ​ទេ ដោយ​កូនកំលោះ​បាន​អញ្ជើញ​នាង​ជួ ចូលរួម​ជា​ភ្ញៀវ ។ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ ភាគី​កូន​កំលោះ​ឆ្លៀតឱកាស​បើក​វី​ដេ​អូ​ឃ្លី​ប​នោះ​ឱ្យ​ភ្ញៀវ​ដែល​ចូលរួម​ទស្សនា ដើម្បី​ជា​ការ​បកអាក្រាត និង​សងសឹក​នឹង​អំពើ​ក្បត់​របស់​នាង​ជា​កូនក្រមុំ ។ ក្រោយ​ពី​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​រួច​មក ពិធី​រៀប​ការ​ត្រូវ​លុប​ចោល ៕