ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​សមាជិកម្នា​ក់ថា លោក​ត្រាំ អាច​នាំ​អា​េ​ម​រិ​ក​ដើរ​លើ​ផ្លូវ​នៃ​សង្គ្រាម

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ព្រឹទ្ធ​សមាជិក​មាន​ឥទ្ធិពល​មួយ​រូប​នៃ​គណបក្ស​សាធារណរដ្ឋ

សហរដ្ឋ​អា​មេ​រិ​ក ៖ ព្រឹទ្ធ​សមាជិក​មាន​ឥទ្ធិពល​មួយ​រូប​នៃ​គណបក្ស​សាធារណរដ្ឋ លោក BOB CORKER បើ​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​វាយតម្លៃ​ថា ជា​មួ​​យ​ការ​គំរាមកំហែង​របស់​លោក​ប្រឆាំង​ប្រទេស​មួយ​ចំនួន ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ អាច​នាំ​សហរដ្ឋ​អា​េ​ម​រិ​ក​ដើរ​លើ​ផ្លូវ​នៃ​សង្គ្រាមលោក​លើក​ទី​៣​មួយ ។

អតីត​អ្នកគាំទ្រ​លោក​ត្រាំ រូប​នេះ ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ តុលា ដោយ​កាសែត​ញូ​វ​យ៉​ក​ថែម​បន្ត​ថា លោក​ត្រាំ ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ ហើយ​លោក និង​បណ្តា​អ្នក​ស្រឡាញ់​ប្រទេស​យើង​ទាំងអស់​មានការ​បារម្ភ ។

ជាមួយ​សម្តី​វាយប្រហារ​ខ្លាំង​បែប​នេះ ព្រឹទ្ធ​សមាជិក​អាយុ​៦៥​ឆ្នាំ គួរ​ឱ្យ​គោរព​បំផុត​រូប​នេះ បាន​រំលឹក​ពី​ពាក្យពេចន៍​របស់​លោក​ត្រាំ ដែល​អះអាង​ថា «​ព្រឹទ្ធ​សមាជិក BOB CORKER លោក​អាច​ជួយ​ខ្ញុំ​ឱ្យ​ឈ្នះ​ឆ្នោត​ជា​ថ្មី​នៅ​រដ្ឋ​តេន​ណឺ​ស៊ី ។ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​ទេ ហើយ​លោក​ត្រាំ និយាយ​ទៀត​ថា លោក​មិន​អាច​ឈ្នះ​ឆ្នោត​ទេ បើ​គ្មាន​ការ​ជួយ​គាំទ្រ​របស់ខ្ញុំ ។ លោក​ត្រាំ ក៏​ចង់ឱ្យ​ខ្ញុំ​ធ្វើ​រដ្ឋមន្ត្រី​ការ​បរទេស តែ​ខ្ញុំ​ថា​ទេ អរគុណ​ហើយ ។

ព្រឹទ្ធ​សមាជិក​រូប​នេះ​កាលពី​ថ្ងៃ​ទី​៤ តុលា ធ្លាប់​អះអាង​ថា ប្រសិនបើ​សហរដ្ឋ​អា​មេ​រិ​ក​ពុំ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​នោះ​ក៏​ពឹង​លើ​រដ្ឋមន្ត្រី​ការ​បរទេស លោក REX TILLERSON រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក JIM MATTIS និង​អគ្គលេខាធិការ​សេត​វិមាន​លោក JOHN KELLY ដែរ ។ រួច​កាលពី​ខែសីហា ក្រោយ​អំពើ​ហិង្សា​ប្រកាន់ពូជសាសន៍​នៅ​ទីក្រុង CHARLOTTESVILLE រដ្ឋ​វៀជី​នៀ ព្រឹទ្ធ​សមាជិក​រូប​នេះ​ប្រកាស​ថា លោក​ត្រាំ នៅ​ពុំ​ទាន់​បង្ហាញ​ថា លោក​មាន​សាមគ្គីភាព ហើយ​មាន​សមត្ថភាព​ចាំបាច់​នានា ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ឡើយ ៕