ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ការ៉ាស់ខ្ចីធនាគារសងមិនទាន់​រួចផង បែរ​ជា​​ឆេះឡាន​​​គេ​​ រលា.កអស់​មួយចំហៀង​ខ្លួន​​ទៀត​ (វីដេអូ​)

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ អគ្គី​ភ័យ​ដ៏ស​ន្ធោ​សន្ធៅ​មួយ បាន​ឆាបឆេះ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​អស់ទាំង​ស្រុង

ខេត្ត​ព្រៃវែង ៖ អគ្គី​ភ័យ​ដ៏ស​ន្ធោ​សន្ធៅ​មួយ បាន​ឆាបឆេះ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​អស់ទាំង​ស្រុង និង​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​ប្រជុំជន​ផ្សារ​កំពង់​សឹ​ង្ហ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ​មិ​នា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​សឹ​ង្ហ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

តាម​ការ​រៀបរាប់​របស់​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៌​នេះ បាន​បញ្ជាក់​ថា អគ្គី​ភ័យ​នេះ​កើតឡើង​ដោយសារ​តែ​ម្ចាស់​រថយន្ត និង​ជាង​ជួសជុល​រថយន្ត​នាំ​គ្នា​ផ្សារ​ជើង​រ៉េ​ស្វ័​រ​រថយន្ត ហើយ​ពេល​ផ្សារ​នោះ​អត់​បាន​ដក​អា​គុយ​រថយន្ត​ចេញ ទើប​ធ្វើ​អោយ​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​អោយ​ផ្ទុះ​ធុង​រ៉េ​ស្វ័​រ កើតជា​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​ទាំងមូល​តែ​ម្តង​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ពេល​ភ្លើង​ឆាបឆេះ​រថយន្ត​ភ្លាម ម្ចាស់​រថយន្ត​និង​ជាង​ជួសជុល​រថយន្ត​ឈ្មោះ ម៉​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ព្យាយាម​យក​ទឹក​បា.ញ់​ពន្លត់ភ្លើង​ដែរ ប៉ុន្តែ​កំសួល​ភ្លើង​ឆាបឆេះ​ខ្លាំង​ពេក​ពន្លត់​មិន​បាន ហើយ​ជាង​ឈ្មោះ ម៉​យ ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​រលួយ​អស់​មួយ​ចំហៀង​ខ្លួន ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង​ដោយ​មាន​អ្នកស្រុក និង​អ្នកដំណើរ​រាប់​សិប​នាក់​បាន​នាំ​គ្នា​ចោមរោម​មើល​ពី​ចំងាយ តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​ទេ បាន​ត្រឹម​ជួយ​ទាក់ទង​ហៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរា​គម​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​កើត​មាន​អគ្គី​ភ័យ​នេះ​ភ្លាម ត្រឹមតែ​ជាង​២០​នាទី​ប៉ុណ្ណោះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង បាន​បើក​មក​ដល់​កន្លែង​កើតហេតុ​និង​ជួយ​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់ រហូត​ដល់​អគ្គី​ភ័យ​ត្រូវ​បាន​រលត់​ជា​ស្ថាពរ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​៤​រថយន្ត និង​បាន​ជួយ​សម្រួល​ចរាចរ​ណ៌​បញ្ជៀ​សការ​កកស្ទះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ផង​ដែរ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​នេះ​បាន​បណ្តាល​អោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រោង​ជាង​ជួល​ជុល​រថយន្ត​មួយ​ឆេះ​ខូចខាត​ប្រមាណ​ជា​៥០​ភាគរយ និង​ខ្សែភ្លើង​ជា​ច្រើន​ខ្សែ​ដែល​រត់​តាម​បង្គោល​ភ្លើង នៅ​ពីលើ​កា​រ៉ា​ស់​ជួសជុល​រថយន្ត​ជា​កន្លែង​កើតហេតុ​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​ដាច់​អស់​ដែរ ព្រមទាំង​បាន​ធ្វើ​អោយ​ជាង​ជួសជុល​រថយន្ត​ម្នាក់​ឈ្មោះ ម៉​យ រង​របួស​រលាក​មួយ​ចំហៀង​ខ្លួន ហើយ​ពេល​នេះ​កំពុង​សំរាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​។

ដោយឡែក​ក្រុម​គ្រួសារ​ម្ចាស់​កា​រ៉ា​ស់​កន្លែង​កើតហេតុ​នោះ បាន​យំ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ប្អូនប្រុស​របស់​គាត់ ( ម្ចាស់​កា​រ៉ា​ស់ ) មាន​ជីវភាព​ខ្វះខាត​ណាស់ ហើយ​បាន​ទៅ​ខ្ចី​លុយ​ធានា​គារ​យក​មក​បើក​កា​រ៉ា​ស់​នេះ​ដើម្បី​រកស៊ី​ចិញ្ចឹមជីវិត ឥឡូវ​លុយ​ជំពាក់​ធានា​គារ​សង​មិន​ទាន់​រួច​ផង បែរមក​ជួប​គ្រោះ​អកុសល​បែប​នេះ ខ្លួនប្រាណ​ត្រូវ​ភ្លើង​ឆេះ​មួយ​ចំហៀង​ខ្លួន កា​រ៉ា​ស់​និង​សំភារៈ​ក៏​ត្រូវ​ឆេះ​អស់ ហើយ​បើ​គេ​ទារ​អោយ​សង​ឡាន សង​ខ្សែភ្លើង​គេ​ដែល​ឆេះ​នោះ​ទៀត តើ​គាត់​បាន​អី​សង សូម​ជួយ​គាត់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ