ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​គ្នារឿង​ឆេះផ្ទះ​អស់​ពីខ្លួន !

1 ឆ្នាំ មុន

ខេត្តកោះកុង ៖ មាន​ពាក្យបណ្តឹង​១​ច្បាប់​ បាន​ដាក់​ចូល​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២៧ ​មីនា ឆ្នាំ​២០២៣ ដែល​មាន​ខ្លឹមសារ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ចំនួន​៤​នាក់…

ខេត្តកោះកុង ៖ មាន​ពាក្យបណ្តឹង​១​ច្បាប់​ បាន​ដាក់​ចូល​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២៧ ​មីនា ឆ្នាំ​២០២៣ ដែល​មាន​ខ្លឹមសារ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ចំនួន​៤​នាក់ (៤​គ្រួសារ​) គឺ​៖

១​-​ឈ្មោះ យ៉ុ​ង អា​រី​យ៉ា ភេទ​ស្រី អាយុ​៣៨ឆ្នាំ, ២-​ឈ្មោះ ម៉ី សុ​ភី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ, ៣-​ឈ្មោះ យិ​ន គី​ម​លាង ភេទ​ស្រី អាយុ​៤០​ឆ្នាំ, ៤-​ឈ្មោះ លឹ​ម មួយ​ងិ​ម ភេទ​ស្រី អាយុ​៣៩ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ប្តឹង​ឈ្មោះ ពេ​ជ សូ​ផាត ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ជាមួយ​គ្នា ទាមទារ​ឈ្មោះ ពេ​ជ សូ​ផាត សង​សំណង​ការ​ឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិរបស់​ពួក​គាត់ ដែល​សព្វថ្ងៃ​កំពុង​ជួប​ការ​លំបាក​អត់​ទី​ជម្រក ។

តាម​ការ​បំភ្លឺ​របស់​ដើមបណ្តឹង​ទាំង​៤នាក់ ដែល​ដាក់​ចូល​សមត្ថកិច្ច​បញ្ជាក់ថា ឈ្មោះ ពេ​ជ សូ​ផាត នេះ​ បាន​ពពក់​ភ្លើង​ក្នុងផ្ទះ​របស់​ខ្លួន បណ្តាល​ឲ្យ​ឆេះ​រាលដាល​រហូត​ឆេះ​ដល់​ផ្ទះ​របស់​ពួក​គាត់​ទាំង​៤​គ្រួសារ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ និង​ឆេះ​ខូចខាត​ទ្រព្យ​ស​ម្ប​ត្តិ​ប្រើប្រាស់​អស់ទាំង​ស្រុង ។ ពាក្យ​បណ្តឹង​​​​របស់​ប្រជាពលរដ្ឋ​៤​គ្រួសារ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​បូ​ទុម​សាគរ​ទទួល​ជា​ផ្លូវការ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​យ៉ាង​នៅឡើយ​ទេ ដោយ​សមត្ត​កិច្ច​រង់ចាំ​កោះ​អញ្ជើញ​ភាគី​ទាំង​សងខាង​សួរនាំ​អង្គហេតុ​ឲ្យ​បាន​ច្បាស់លាស់ ។

ចំណែក​ភាគី​រង​ការ​ចោទប្រកាន់ឈ្មោះពេ​ជ សូ​ផាត បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៧យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ គាត់​បាន​ចូល​ដេក​ក្នុង​បន្ទប់​នៅផ្ទះ​ម្នាក់ឯង ដោយ​មិន​មាន​ដុត​ភ្លើងចង្ក្រាន​ ឬ​ពពក់​ភ្លើង​ក្បែរ​ផ្ទះ​នោះ​ទេ ពីព្រោះ​គាត់​ក៏​មិន​បាន​ដាំបាយ​ហូប​នៅផ្ទះ​ដែរ គឺ​ហូប​បាយ​ជាមួយ​បងប្អូន​ជា​រៀងរាល់ថ្ងៃ ។

ចុង​ចម្លើយ​បញ្ជាក់​ទៀត​ថា រយៈពេល​កន្លង​មក​ប្រហែល​ជាង​១​ឆ្នាំ​ហើយ គាត់​ធ្លាប់​បាន​ពពក់​ភ្លើង​ក្បែរ​ផ្ទះ​មែន ប៉ុន្តែ​ពេល​ក្រោយ​ៗ​មកនេះ​គាត់​មិន​ដែល ពពក់​ភ្លើង​ក្បែរ​ផ្ទះ​ទៀត​ឡើយ ។ ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ គាត់​ក៏​ជា​អ្នក​រង​គ្រោះរង​ការ​ឆេះ​ខូចខាត​ព្រ​ទ្យ​សម្បត្តិ និង​ផ្ទះសម្បែង​ដូច​គ្នា​ដែរ ពោល​គឺ ​ផ្ទះ​១ខ្នង ពីរ​ជាន់​ថ្ម​ក្រោម​ទំហំ​៦ម៉ែត្រ​គុណ និង​៧​ម.​គ្រឿងបន្លាស់ម៉ា​ស៊ី​​ចំនួន២ ឡាំ.​ម៉ាស៊ីន​បោកគក់១គ្រឿង ​ឌី​ណា​ម៉ូ៣គ្រឿង.​ទូទឹកកក១គ្រឿងសម្ភារ​​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

ចំពោះ​រឿង​ឆេះ​ផ្ទះ​របស់​គាត់​នេះ គាត់​មានការ​សង្ស័យ​ទៅ​លើ​ករណី​ទុស្សេ​ខ្សែភ្លើង ពីព្រោះ​បង្គោល​​ភ្លើង​មាន​កុង​ទ័​រ​ច្រើន​ទ្រេត​ទៅ​លើដំបូល​ផ្ទះ​គាត់ កំពស់​ប្រហែល​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ។ ចុង​ចម្លើយ​សុំ​ឲ្យ​សមត្ត​កិច្ច​ស្រាវជ្រាវ ករណី​អគ្គី​ភ័យ​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ស្វែងរក​ភាព​យុ​ត្តិ​ធ​ម៌​ឲ្យ​ភាគី​ទាំង​សងខាង ដែល​រង​ការ​ឆេះ​ផ្ទះ​អត់​ជម្រក​ស្នាក់​អាស្រ័យ​ដូច​គ្នា​នោះ ​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ​។ ​

អត្ថបទសរសេរ ដោយ