ខេត្តបាត់ដបង ៖ លំនៅឋានជាង២០ខ្នង និងសាលារៀនមួយខ្នងផង ត្រូវគេរាយការណ៍ថា បានរងការខូចខាតដោយសារឥទ្ធិពលខ្យល់កន្ត្រាក់នារដូវប្រាំង ដែលមានលាយឡំជាមួយនឹងភ្លៀងធ្លាក់មួយមេយ៉ាងចាស់ដៃផង កាលពីរសៀលថ្ងៃទី២៨ មីនា ដែលប៉ះទង្កិចទៅលើភូមិមួយ នៅក្នុងឃុំតាសាញ ស្រុកសំឡូត តែពុំមានខូចខាតផលដំណាំឬគ្រោះថ្នាក់ដល់មនុស្សទេ ។
![Picture]()
សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្យល់កន្ត្រាក់និងភ្លៀងមួយមេធំនោះ បានប៉ះទង្កិចទៅលើភូមិអន្លង់ពួក ឃុំសំឡូត ស្រុកសំឡូត ដែលបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន២៤ខ្នង និង សាលារៀន០១ខ្នង ដែលភាគច្រើនរបើកដំបូល ។ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ភ្លៀងបានធ្លាក់មួយមេយ៉ាងខ្លាំង និងមានរយៈពេលយូរគួរសម តែអ្វីដែលគួរឲ្យខ្លាច គឺខ្យល់កន្ត្រាក់ដ៏កាចសាហាវគួរឲ្យខ្លាច ដែឡបានវាយប្រហារទៅលើសាលារៀន និងលំនៅឋានរបស់ប្រជាពលរដ្ឋ ។
![Picture]()
អ្នកភូមិបាននិយាយថា ដំបូលផ្ទះត្រូវបានខ្យល់វាយបំប៉ើងហោះធ្លាក់រប៉ាត់រប៉ាយពេញដី តែសំណាងល្អ ពុំប៉ះពាល់ដល់មនុស្ស។ ប្រភពដដែលបានបញ្ជាក់ថា នៅតាមភូមិ និងឃុំដទៃទៀត ក៏មានភ្លៀងធ្លាក់ជោកជាំគួរសមដែរ តែពុំមានជួបគ្រោះមហន្តរាយខ្យល់កន្ត្រាក់ ដូចនៅភូមិ ឃុំខាងលើ។
![Picture]()
ទោះជាយាងណា សមត្ថកិច្ចនិងអាជ្ញាធរដែនដី កំពុងចុះទៅកាន់កន្លែងកើតហេតុ ត្រូតពិនិត្យនិងធ្វើរបាយការណ៏ ដើម្បីស្នើសុំជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់ព្យុះរដូវប្រាំងនេះពីថ្នាក់លើហើយ ។
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ