ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ផ្ដល់​រថក្រោះ​ CHALLENGER​ អា​ល្លឺ​ម៉​ង់​ផ្ដល់​រថក្រោះ​LEOPARD 2

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អធិការបតី​អា​ល្លឺ​ម៉​ង់​ លោក​ OLAF SCHOLZ ថ្លែង​នា​ថ្ងៃ​ទី​២៧​ មីនា​ ថា អា​ល្លឺ​ម៉​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អធិការបតី​អា​ល្លឺ​ម៉​ង់​ លោក​ OLAF SCHOLZ ថ្លែង​នា​ថ្ងៃ​ទី​២៧​ មីនា​ ថា អា​ល្លឺ​ម៉​ង់​បាន​ផ្ល​ល់​រួច​ហើយ​ដល់​អ៊ុយ​ក្រែ​ន រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​LEOPARD 2​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​រ៉ូ​ទ័​រ​ដាម លោក​OLAF SCHOLZ អះអាង​ពី​ព័ត៌មាន​ចេញផ្សាយ​ដោយ​កាសែត​អា​ល្លឺ​ម៉​ង់​DER SPIEGEL ដែល​ថា រថក្រោះ​LEOPARD 2 ១៨​គ្រឿង​បាន​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​រួច​ហើយ​។ លោក​ថា​មែនហើយ​បណ្ដា​រថក្រោះ​ធុន​នេះ​បាន​ផ្ដល់​ដល់​ក្រុង​គៀវ​រួច​ហើយ​។

តាម​កាសែត​នោះ​ថា បណ្ដា​រថក្រោះ​ធុន​នេះ​ចុង​ក្រោយ បាន​ចាក​ចេញពី​អា​ល្លឺ​ម៉​ង់​កាលពី​ដំណាច់​ស​ប្ដា​ហ៍​មុន ហើយ​មក​ទល់​ពេល​ប្រគល់​ដល់​អ៊ុយ​ក្រែ​ន​រួចរាល់​។ រថយន្ត​ពាស​ដែក​ប្រយុទ្ធ​ធុន​MARDER ៤០​គ្រឿង​ក៏​ត្រូវ​បាន​ផ្ដល់​ឲ្យ​រួច​ដែរ​។

រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​រក្សា​ការ​សម្ងាត់​ពី​ផ្លូវ​បញ្ជូន​រថក្រោះ​និង​រថយន្ត​ពាស​ដែក​ទាំងនេះ ដោយសារ​ហេតុផល​សន្តិសុខ​។ បណ្ដា​ទាហាន​អ៊ុយ​ក្រែ​ន​ក៏​ទទួល​បានការ​បណ្ដុះបណ្ដាល​ក្នុង​ការ​ប្រើ​រថក្រោះ​LEOPARD 2 ចប់​រួចរាល់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ