ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មការបានចុះត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើសពលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ក្រោយពីស្លា.ប់ដោយករណីចង.កស.ម្លា.ប់ខ្លួនឯង ព្រោះតែមានវិបត្តិជំងឺបេះដូងរ៉ាំរ៉ៃ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹកកាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២៣ ស្ថិតនៅជាប់ដែកទ្រដំបូលនៅមុខបន្ទប់ទីបញ្ជាការកងការពារព្រំដែន៥០៣ ស្ថិតភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ។
![Picture]()
បើតាមការបញ្ជាក់ពីមន្ត្រីការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមន្តរាយខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងគណៈកម្មការក៏បានចុះត្រួតពិនិត្យលើស.ពជនរងគ្រោះដែលមានឈ្មោះ ឃួន ជឿន ភេទប្រុស អាយុ៥៨ឆ្នាំ មានឋានន្តរស័កឧត្តមសេនីយ៍ត្រី និងមានតួនាទីជាមេបញ្ជាការកងការពារព្រំដែន៥០៣ មានប្រពន្ធឈ្មោះ សុខ ណៃ អាយុ៥៨ឆ្នាំ មានកូន៥នាក់ (ស្រី១នាក់) រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
![Picture]()
មន្ត្រីបានបញ្ជាក់ថា ស្ថិតនៅកន្លែងកើតហេតុ សពជនរងគ្រោះមានពាក់អាវ.សដៃវែង ពាក់ខោក្រណាត់ខ្មៅជើងវែង ចង.កដោយខ្សែអង្រឹងពណ៌ខ្មៅចំណងទៅនឹងកញ្ចឹង.កជាប់ដែកទ្រដំបូលស័ង្កសីជើងទាំងពីរលូតជង្គង់ជាប់ទៅតុផុតពីការ៉ូកន្លះម៉ែត្រ ។
![Picture]()
ក្រោយពេលត្រួតពិនិត្យសាកសពរួច លទ្ធផលគឺបញ្ជាក់ថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារចង.កសម្លាប់ខ្លួន.ឯងពិតប្រាកដមែន ហើយបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ចែករំលែកព័តមាននេះ