ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ក្រុង​សំរោង នាំខ្លួន​ក្មេង​ទំនើង​១៥​នាក់ មក​អប់​រំ ករណី​វា​.​យ​គ្នា

1 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​១៥​នាក់ នាំ​មក​ធ្វើការ​សាកសួរ និងធ្វើការអប់រំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១០​និង​ង​៣០​នាទី​យប់​ថ្ងៃអាទិត្យ…

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​១៥​នាក់ នាំ​មក​ធ្វើការ​សាកសួរ និងធ្វើការអប់រំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១០​និង​ង​៣០​នាទី​យប់​ថ្ងៃអាទិត្យ ទី​២៦ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​រំដួល​វាសនា សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​កើត​ករណី ក្រុម​ក្មេង​ទំនើង​ដេញ​វាយតប់​គ្នា​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ០១​ក្រុម មាន​គ្នា​រហូត​ដល់​១៥​នាក់ មក​ពី​ភូមិ​បន្សាយ​រាក់ និង​ភូមិ​សំបួរមាស បាន​ធ្វើ​សកម្មភាព​បង្ករឿង និង​ដេញ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម សៃ ហៅ​បឺត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ដែល​កំពុង​រាំ​លេង​នៅ​ក្នុង​កម្មវិធី​មង្គលការ​មួយ​កន្លែង នៅ​ភូមិ​រំដួល​វាសនា រួច​មក លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​បញ្ជា​ផ្ទាល់​ទៅ​លោក​វរសេនីយ៍ឯក ហម ភិ​រម្យ អធិការ​នគរបាល​ក្រុង​សំរោង ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​នឹង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់កំណត់​មុខសញ្ញា​បាន នឹង​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បានជា​បន្តបន្ទាប់ រហូត​ដល់​ចំនួន​១៥​នាក់ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​ភ្លាម​ៗ ហើយ​ចាត់ការ​ទៅ​តាម​នីតិវិធី ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ផ្ទាល់​ដល់​អធិការដ្ឋាន​ក្រុង​សំរោង ហើយ​ធ្វើការ​អប់រំ​ណែនាំ នឹង​ជួប​អាណាព្យាបាល​របស់​ក្រុម​ក្មេង​ទំនើង​ទាំង​១៥​នាក់​នោះ នឹង​បាន​ហាម ថ្ងៃក្រោយ​កុំ​ឲ្យ​មាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ បន្ត​ទៅ​ទៀត ។

លោកស្នងការ បាន​បញ្ជាក់​ប្រាប់​ថា ចាប់តាំងពី​ថ្ងៃនេះ​តទៅ រាល់​បទល្មើស​ទាំងឡាយ​ណា ដែល​កើត​មាន​ឡើង​ដូច​ជា​បញ្ហា​ក្មេង​ទំនើង​នេះ គ្រប់​បណ្តា​ប៉ុស្តិ៍ អធិការ​ក្រុង​-​ស្រុក​ទាំង​៥ គឺ​មិន​អនុញ្ញាត​ឲ្យ​កើត​មាន​ជា​ដាច់ខាត ប្រសិនជា​មាន​កើត​មាន សមត្ថកិច្ច​ត្រូវ​តែ​ធ្វើការ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន ។
នៅ​ចំពោះ​មុខ ដោយ​មើលឃើញ​ថា ចំពោះ​ករណី​នេះ​ក្រុម​ក្មេង​ទំនើង​ទាំង​១៥​នាក់ ខាងលើ​នេះ​ការ​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ ពុំ​មាន​របួស​ស្នាម ហើយ​ជា​បទល្មើស​មិនធំ​ដុំ​នោះ លោកស្នងការ ក៏​បាន​ចាត់ចែង​ឲ្យ​លោក​អធិការ​ក្រុង​សំរោង គ្រាន់តែ​ធ្វើការ​ណែនាំ​ពួក​គាត់​សិន បើ​លើក​ក្រោយ បើសិនជា​សមត្ថកិច្ច​ចាប់​បាន​ពួក​គាត់​មុខ​ដដែល​ទៀត គឺ​ត្រូវ​អនុវត្ត​បញ្ជូន​ទៅ​កាន់​តុលាការ មិន​លើកលែង​ទៀត​ឡើយ ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ទាំង ១៥​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង​ផង​ដែរ​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ធ្វើ​កំណត់ហេតុ​ធ្វើការ​អប់រំ ចុះ​កិច្ចសន្យាធានា ពី​អាណាព្យាបាល​ដើម្បី​មក​ធានា​យក​ទៅ​លំនៅ​ឋាន​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ