រាជធានីភ្នំពេញ ៖ រឿងរ៉ាវប័ណ្ណចំណតម៉ូតូ តម្លៃ៣,០០០រៀល (មិនទទួលខុសត្រូវលើការបាត់បង់) បានកើតឡើងតាំងពី០៣ឆ្នាំមុនមកម្ល៉េះ ដោយសារតែមិនបានត្រួតពិនិត្យត្រឹមត្រូវ លើការបោះពុម្ពសំបុត្ររបស់រមណីយដ្ឋាន “ទំនប់ម្លេច” ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និងខេត្តតាកែវ ចម្ងាយប្រមាណជា៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកបន្តយ៉ាងច្រើន ទាក់ទងនឹងតម្លៃសំបុត្រចំណតម៉ូតូ និងការមិនទទួលខុសត្រូវ ដើម្បីកុំឲ្យមានការយល់ច្រឡំ តទៅទៀត អ្នកគ្រប់គ្រងនៅរមណីយដ្ឋានធម្មជាតិ ម្លេច បានធ្វើការបំភ្លឺកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះថា «សំបុត្រ១សន្លឹកដែលបានបង្ហោះ កាលពីជាង៣ឆ្នាំមុន ដោយគណនីហ្វេសប៊ុគឈ្មោះ (លាប វិច្ឆិកា) កាលនោះដោយសារមិនបានត្រួតពិនិត្យត្រឹមត្រូវលើការបោះពុម្ពសំបុត្រ ទើបបណ្តាលអោយកើតមានការភ័ន្តច្រឡំបែបនេះ ហើយសំបុត្រនោះ បានទៅដល់ដៃភ្ញៀវ ក៏មិនច្រើនដែរ ប្រហែល១០នាក់ ទៅ២០នាក់ តែប៉ុណ្ណោះ» ។
អ្នកគ្រប់គ្រង បានបន្តថា ក្រោយពីបានដឹង ពួកខ្ញុំបានឈប់ប្រើប្រាស់សំបុត្រនោះភ្លាម តម្លៃចំណតម៉ូតូត្រឹមតែ១,០០០រៀលទេ ទោះបីក្នុងថ្ងៃនោះ ក៏ពួកខ្ញុំ យកតែមួយពាន់រៀល ពីភ្ញៀវដែរ ក្នុងម៉ូតូ១គ្រឿង ។
អ្នកគ្រប់គ្រង បានបញ្ជាក់ថា រឿងរ៉ាវនេះ កើតឡើងតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មកម្លេះ រហូតមកដល់ពេលនេះ គឺរយៈពេល ៣ឆ្នាំ មកហើយ (ពិនិត្យមើលថ្ងៃខែដែលមានគូសបន្ទាត់ក្រហមពីក្រោមក្នុងរូបភាពជាប់ជាមួយសំបុត្រដែលខុសនោះ) មានដូចខាងក្រោម ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ