ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មនុស្ស​ស្លា.ប់​ច្រើន​នាក់ ក្នុង​ការ​វាយប្រហារ​ព្រះរាជ​ដំណាក់

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ព្រះរាជ​ដំណាក់​របស់​ព្រះមហាក្សត្រ SALMANE នៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ព្រះរាជ​ដំណាក់​របស់​ព្រះមហាក្សត្រ SALMANE នៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រង​ការ​វាយប្រហារ​ដោយ​អាវុធ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ តុលា នៅ​ទីក្រុង DJEDDAH ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់​។ យោង​តាម​រ៉​យ​ទ័​រថា ជន​វាយប្រហារ​ម្នាក់ និង​សមាជិក​កង​ឆ្មាំ​ជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​២​នាក់​បាន​ត្រូវ​ស្លាប់​។ ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និយាយ​ថា ភ្នាក់ងារ​សន្តិសុខ​៣​នាក់​រង​របួស​។ ភ្នាក់ងារ​សន្តិសុខ​រាយការណ៍​ថា ជន​វាយប្រហារ​ជា​បុរស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អាយុ​២៨​ឆ្នាំ​ម្នាក់​។

ប៉ូលិស​រក​ឃើញ​កាំភ្លើង​វាយលុក​ធុន AK មួយ​ដើម និង​គ្រាប់បែកដៃ​៣​គ្រាប់​ក្នុង​រថយន្ត​របស់​ជន​នេះ​។ ព្រះរាជ​ដំណាក់ AL SALAM មាន​ខុ​ទ្ទ​ការ​ល័យ​របស់​ព្រះមហាក្សត្រ ហើយ​តែង​ប្រើ​ជា​កន្លែង​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​។ ព្រះមហាក្សត្រ SALMANE បច្ចុប្បន្ន​កំពុង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​នៅ​រុ​ស្ស៊ី​។ នា​ថ្ងៃ​ទី​៥ តុលា ទ្រង់​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​វិមាន​ក្រឹម​ឡាំង ដើម្បី​ពិភាក្សា​ពី​សភាពការណ៍​នៅ​មជ្ឈិមបូព៌ា និង​នៅ​អាហ្វ្រិក​ខាងជើង ព្រមទាំង​ពី​កិច្ច​សហប្រតិបត្តិការ​ពិសេស​ក្នុង​វិស័យ​ថាមពល​រវាង​ប្រទេស​ទាំង​២៕