ប្រទេសអេក្វាទ័រ ៖ យោងតាមតុល្យការផ្លូវការមួយថា មនុស្សដល់ទៅ៤៦នាក់បាត់ខ្លួន និង៧នាក់ត្រូវបានស្លា.ប់ នៅភាគខាងត្បូងអេក្វាទ័រ ដោយសារការបាក់ដី បណ្ដាលមកពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី២៦ មកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
![Picture]()
ផ្ទះជាច្រើនសិបខ្នងត្រូវដីភក់កប់បាត់ ក្នុងមូលដ្ឋានអាឡាអ៊ូស៊ី ខេត្តជីមបូរ៉ាហ្សូ ចម្ងាយប្រមាណ៥០០គីឡូម៉ែត្រខាងត្បូងក្រុងគីតូ ក្នុងតំបន់ដែលកាលពីសប្ដាហ៍មុនរងការវា.យប្រហា.ររួចហើយ ដោយការរញ្ជួយដីមួយ បណ្ដាលឲ្យមនុស្សស្លា.ប់១៥នាក់ ក្នុងនោះម្នាក់ក្នុងប្រទេសប៉េរូជិតខាង។
![Picture]()
នៅក្នុងតុល្យការថ្មី អាជ្ញាធរអេក្វាទ័រគូសបញ្ជាក់នាថ្ងៃទី២៧ ខែមីនាថា ការបាក់ដី បណ្ដាលឲ្យមនុស្ស៤៦នាក់បាត់ខ្លួន ៧នាក់ស្លា.ប់ និង២៣នាក់រងរបួស។ តុល្យការដំបូងរៀបរាប់ពីមនុស្សស្លា.ប់ដល់១៦នាក់ និង៧នាក់បាត់ខ្លួន។ សរុបមនុស្សដល់ជិត៥០០នាក់រងការប៉ះពាល់ ដោយការបាក់ដីនោះក្នុងសង្កាត់មួយ ស្ថិតនៅជើងភ្នំ ជាយក្រុងភាគឦសាននៃក្រុងអាឡាអ៊ូស៊ី។
![Picture]()
រូបភាពនានាផ្សាយដោយបណ្ដាសារព័ត៌មានក្នុងស្រុក បង្ហាញអ្នកជួយសង្គ្រោះច្រើនសិបនាក់ និងបណ្ដាជនស៊ីវិល ខិតខំតាមរងអ្នកដែលកប់ក្នុងដីភក់និងគំនរបាក់បែក៕
ចែករំលែកព័តមាននេះ