ខេត្តកំពង់ធំ ៖ បុរសជាអតីតប្តីបានបា.ញ់.ស.ម្លា.ប់ស្ត្រីចំណាស់ជាជីដូន និងប្អូនថ្លៃ ចំណែកប្រពន្ធក៏រងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ បើទោះបីជនសង្ស័យធ្វើសកម្មភាពរួចរត់គេចបាត់ តែនៅទីបំផុត នៅថ្ងៃទី២៨ មីនា ជនសង្ស័យដែលជាឃាតករបានបា.ញ់ស.ម្លាប់.ខ្លួនឯងដែរ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោកបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ ប្រព្រឹត្តិឡើងដោយជនសង្ស័យឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ (ម្តុំផ្លូវ២០០៤) មានមុខរបរជាជាងទង ស្រោបព្រះ ដែលត្រូវជាអតីតប្ដី។

រីឯជនរងគ្រោះទាំងបីនាក់រួមមាន ទី១-ឈ្មោះ សួស ថាត ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍(របួសចំក្បាល និងទ្រូងខាងឆ្វេង) ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាជីដូនរបស់ជនរងគ្រោះ ទី២- ឈ្មោះ ហៀង សុខធីន ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធីបាញ់ចំក្បាល១គ្រាប់ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ និងទី៣-ជនរងគ្រោះត្រូវជាអតីតប្រពន្ធនាងឈ្មោះ ហៀង រតនា ស្រី អាយុ១៨ឆ្នាំ បាញ់ចំក្បាលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកអធិការបានឲ្យដឹងទៀតថា បើយោងតាមព័ត៍មានដែលលោកទទួលបានពីខាងជនរងគ្រោះប្រាប់ថា ជនសង្ស័យឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ និងជនរងគ្រោះឈ្មោះ ហៀង រតនា ធ្លាប់បានរៀបការជាមួយគ្នាតាមផ្លូវច្បាប់នៅក្នុងឆ្នាំ២០២១ តែក្រោយមក ចេះតែមានរឿងរកាំរកូសរស់នៅមិនចុះសម្រុងនឹងគ្នា ដោយសារឪពុកក្មេកមិនពេញចិត្តនឹងជនរងគ្រោះ ។

ក្រោយមកទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យនិងជនរងគ្រោះបានសម្រេចមកធ្វើការលែងលះគ្នានៅសាលាឃុំអណ្ដូងពោធិ៍រួចរាល់ហើយ តែភាគីខាងជនសង្ស័យនៅតែស្រឡាញ់និងទាក់ទងមករកជនរងគ្រោះដែលជាប្រពន្ធដដែល តែជនជនរងគ្រោះមិនព្រមត្រូវរ៉ូវគ្នាវិញនោះទេ ដែលជាហេតុនាំឲ្យជនសង្ស័យរៀបចំផែនការមកបាញ់សម្លាប់ជនរងគ្រោះរួមទាំងសាច់ញាតិទៀតផង ។

បន្ទាប់ពីបង្កហេតុរួច ជនសង្ស័យ ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ បានរត់គេចខ្លួនបាត់ ចំណែកខាងសមត្ថក្រោយពីធ្វើកំណត់ហេតុរួចក៏ប្រគល់សពជូនដល់ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចក៏មមារញឹកធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តាន្ទាទោសចំពោះមុខច្បាប់ ។
ចែករំលែកព័តមាននេះ