ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​គ្រប់គ្រង​អ៊័រ​ម៉ូ​ន​ដោយ​ធម្មជាតិ

6 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា

យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា រាង​កាយ​របស់​មនុស្ស​មានមុខ​ងារ ផ្សេង​ៗ​គ្នា រួម​ទាំង​មុខងារ​សរីរៈ​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ ។ ទាល់តែ​មុខងារ​ទាំង​៣​នេះ​មានដំណើ​ការ​ល្អ ទើប​រាង​កាយ​របស់​យើង​មាន​សុខភាព​ល្អ ។

មាន​របស់​ម្យ៉ាង​ក្នុង​រាង​កាយ​របស់​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​មុខងារ​ដូច​ជា​អារម្មណ៍ មុខងារ​ខួរក្បាល និង​មុខងារ​រាង​កាយ​មួយ​ចំនួន ហើយ​ពួក​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ៊័​រ​ម៉ូ​ន ។

ប្រសិនបើ​អ៊័​រ​ម៉ូ​ន​របស់​អ្នក​ត្រូវ​បាន​គ្រប់គ្រង​បាន​ល្អ នោះ​មុខងារ​ខ្លួនប្រាណ​របស់​អ្នក​នឹង​មាន​ភាព​ប្រក្រតី ។ ដូច្នេះ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​អ៊័​រ​ម៉ូ​ន​របស់​អ្នក​ដោយ​ធម្មជាតិ ។

១-​ទទួលទាន​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព
ទោះបី​វា​ជា​ការ​ល្អ​ក្នុង​ការ​ចៀសវាង​ជាតិ​ខ្លាញ់ ជា​ពិសេស​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ដែល​គ្មាន​សារធាតុចិញ្ចឹម ប៉ុន្តែ​អ្នក​ត្រូវ​បរិភោគ​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ដូច​ជា ប្រេងដូង ផ្លែ​ប៊័រ​ឲ្យ​បាន​ទៀងទាត់ ដោយសារ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​នៅ​ក្នុង​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​អាច​គ្រប់គ្រង​តុល្យភាព​អ៊័រ​ម៉ូ​ន ។

២-​ទទួលទាន​ស្លឹក​ម្រះព្រៅ
ការ​ទទួលទាន​ស្លឹក​ម្រះព្រៅ​តិចតួច​ជា​រៀងរាល់ថ្ងៃ​អាច​ព្យាបាល​បញ្ហា​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​បាន ដោយសា​រុក្ខជាតិ​ឱសថ​នេះ​មាន​សារជាតិ​អាហារ​បំប៉ន​ម្យ៉ាង​ដែល​គេ​ស្គាល់​ថា​ជា adpatogen ដែល​រំញោច​ដល់​ក្រពេញ​អង់​ដូ​គ្រី​ន ដើម្បី​ផលិត​អ៊័​រ​ម៉ូ​ន​ដែល​ល្អ​ចំពោះ​សុខភាព ។

៣-​ថែរក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ
ប្រព័ន្ធ​រំលាយ​អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​តុល្យភាព​អ៊័រ​ម៉ូ​ន ។ ប្រសិនបើ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា វា​អាច​នាំ​ឱ្យ​មាន​បញ្ហា​កង្វះ​សារធាតុ​ជាក់លាក់​ណាមួយ ហើយ​ការ​កង្វះ​នេះ​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​អ​តុល្យភាព​អ៊័រ​ម៉ូ​ន ។

៤-​កម្ចាត់​ផលិតផល​ពុល
ផលិតផល​ផ្ទះបាយ​មួយ​ចំនួន​ដូច​ជា​ធុង​ប្លា​ស្ទិ​ក និង​ខ្ទះ ផលិតផល​សម្រាប់​ផាត់មុខ និង​ផលិតផល​ថែរក្សារ​ដងខ្លួន ដែល​មាន​សារជាតិ parabens និង​សារធាតុ​គីមី​បែប​នេះ ផ្សេង​ៗ​ទៀត​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​នៅ​ពេល​ប្រើប្រាស់​យូរ​ជា​រៀងរាល់ថ្ងៃ ។

៥-​ការ​ធ្វើ​លំ​ហាត់ប្រាណ
ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​ទូទៅ ។ ទោះជា​យ៉ាងណា ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​គឺ​កាន់តែ​សំខាន់​ចំពោះ​បញ្ហា​តុល្យភាព​អ៊័​រ​ម៉ូ​ន ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​បង្កើន​អត្រា​ការ​រំលាយ​អាហារ​របស់​អ្នក និង​អនុញ្ញាត​ឱ្យ​ក្រពេញ​អង់​ដូ​គ្រី​ន​ផលិត​អ៊័​រ​ម៉ូ​ន​ដែល​ល្អ​ចំពោះ​សុខភាព៕