ខេត្តបន្ទាយមានជ័យ ៖ គោកាត់ធំៗទាំងហ្វូងៗ ត្រូវបានគេជួលកម្មករខ្មែរដឹកនឹងដេញចេញពីទឹកដីថៃតាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈទំនិញជាច្រើមុខក៏ត្រូវបានឈ្មួញនាំចូលពីថៃ សង្ស័យតាមច្រករបៀងក្នុងឃុំស្រុកខាងលើដូចគ្នា ។
![Picture]()
ហ្វូងគោដែលគេនាំចូលពីថៃទាំងនេះ សុទ្ធតែមានលក្ខណៈសម្គាល់ដូចជាសរសេរលេខលើខ្នង, លាបថ្នាំស្នែង ឬក្បាល និងបំពាក់ជ័រ និងត្រចៀកជាដើម ។ ហ្វូងគោទាំងនេះ ត្រូវបានគេដេញឬដឹកកាត់ព្រៃ និងវាលស្រែម្តុំជិតបង្គោលសីម៉ាព្រំដែនលេខ៤៣ ។ ពេលដល់ផ្លូវជាតិលេខ៥៨លើទឹកដីខ្មែរ ក្នុងភូមិសាស្ត្រខាងលើហ្វូងគោដើរព្រោងព្រាតពេញដងផ្លូវ ពេលខ្លះរំខានដល់ការបើកបរយានយន្តរបស់អ្នកស្រុកទៀតផង។ សាកសួរផ្ទាល់ចំណុចកើតហេតុ ក្មេងប្រុសតូច២នាក់និយាយថាដឹកឬដេញគោឲ្យគេម្តងបានកម្រៃ៣ម៉ឺនរៀល ។ ចំណែកមនុស្សចាស់ៗ ខ្លះមិនហ៊ាននិយាយស្តីអ្វីឡើយ។ ចំណែកទំនិញវិញគេឃើញឈ្មួញបានដឹកពេញៗរថយន្តដោយគ្របជិតៗក្រោយចេញពីតាមច្រករបៀង ក្នុងស្រុកអូរជ្រៅ។
![Picture]()
ច្រករបៀងខ្លះហាក់មានកាលាក់បាំងសង្ស័យជាច្រកនាំទំនិញចូលពីថៃ ជាពិសេសច្រករបៀងជោគជ័យ ព្រោះពេលឃើញអ្នកយកព័ត៌មានចូលទៅទីនោះ បែរជាមានជនស្លៀកពាក់ស៊ីវិលតែមានអាយកូមគ្រប់គ្នា និងសួរគ្នាឆ្វែងឆ្វាត់ និងសាកសួរអ្នកយកព័ត៌មានពីនេះពីនោះភ្លាមៗ ។
មិនតែប៉ុណ្ណោះ សូម្បីរថយន្តឬរ៉ឺម៉កម៉ូតូសណ្តោងដែលចូលទៅទីនោះ ក៏មានអ្នកស៊ីញ៉ូឲ្យចាកចេញវិញឬអ្នកចូលហើយក៏មិនអនុញ្ញាតឲ្យចេញវិញដែរ។ចំណែកមួយចំនួនទៀតដែលចូលតាមទីតាំងធំៗដែលហ៊ុមព័ទ្ធដោយស័ង្កសីជិតៗនៅក្បែរមាត់ច្រករបៀងត្រូវទាញទ្វារបិទជិតតែម្តង។
![Picture]()
ពេលសាកសួររឿងទំនិញឃើញដឹកតាមរយន្តពេញៗលើដងផ្លូវជាតិជិតព្រំដែនក្នុងភូមិសាស្ត្រខាងលើ បុរសម្នាក់នៅមាត់ច្រករបៀងជោគជ័យនឹងសង្ស័យជាយោធាផងនោះ ព្រោះមានអ៊ីកូមជាប់ខ្លួនប្រាប់បែបចុងមាត់ចុងកថា ឡានដឹកទំនិញខ្លះដឹកមកពីច្រករបៀងផ្សេង ហើយថែមទាំងព្រលយសំដីថា ច្រករបៀងខ្លះឡានខ្មែរអាចចូលទៅដឹកឥវ៉ាន់ដល់ដីថៃទៀតផង។ពេលសួរចំៗរឿងយានយន្តចេញចូលច្រករបៀងចំណុចកើតហេតុតើគេទៅដឹកអ្វីបុរសដដែលនេះនិយាយថាភាគច្រើនពលរដ្ឋទិញទឹកសុទ្ធពីថៃយកទៅលក់នឹងប្រើប្រាស់ប៉ុន្តែបង្ហើបថាច្រករបៀងជោគជ័យភាគីថៃបើកឲ្យទិញទំនិញដូចជាទឹកសុទ្ធពិសេសទំនិញចាបហួយក្នុង១សប្តាហ៍៣ថ្ងៃ។
![Picture]()
ជុំវិញករណីទាំង២ខាងលើនេះ ចំពោះរឿងឈ្មួញនាំគោទាំងហ្វូងៗពីថៃ ត្រូវបានលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តប្រាប់តាមទូរស័ព្ទថា ជាគោមានច្បាប់គឺនាំចូលដោយក្រុមហ៊ុនចំនួន៣រួមមានក្រុមហ៊ុនអង្គរមានជ័យក្រុមហ៊ុនផាត់រស្មីនឹងក្រុមហ៊ុនយុវពាណិជ្ជ។ លោកបន្តថា គោទាំងនេះចូល១ថ្ងៃចាប់ពី៤០ទៅ៤៥ក្បាល និងជួនកាលដឹក២ទៅ៣រថយន្តតាមតម្រូវការ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ